ព្រះត្រៃបិដក ភាគ ៦៦

អ្នក​ទាំងឡាយ បានឃើញ​ភរិយា​របស់ខ្ញុំ​ដែរ​ឬ។ ម្នាល​ព្រាហ្មណ៍​ ហេតុ​ធ្លាប់​មាន​មក​ហើយ ស្រ្តី​ម្នាក់​ក្នុង​ក្រុង​សាវត្ថី​នេះឯង បាន​ទៅកាន់​ត្រកូល​ញាតិ។ ​ពួក​ជន​ជា​ញាតិ​ទាំងនោះ មានប្រាថ្នា​ផ្តាច់​ស្វាមី​របស់​ស្រ្តី​នោះ ហើយ​ឲ្យ​ដល់​បុរស​ឯទៀត។ តែ​ស្រ្តី​នោះ មិន​ចង់បាន​បុរស​នោះ​ទេ។ គ្រានោះ ស្ត្រី​នោះ បាន​ពោល​ពាក្យ​នេះ នឹង​ស្វាមី​ថា​ ម្នាល​អយ្យបុត្ត ពួក​ជន​ជា​ញាតិ​ទាំងនេះ មានប្រាថ្នា​ផ្តាច់​អ្នក ហើយ​ឲ្យ​ខ្ញុំ​ដល់​បុរស​ឯទៀត​ យើង​ទាំងពីរ​នាក់​នឹង​ស្លាប់។ គ្រានោះ បុរស​នោះ កាត់​ស្រ្តី​នោះ​ជា​ពីរ​កំណាត់​ ហើយ​សម្លាប់​ខ្លួនឯង​ថា យើង​ទាំងពីរ​នឹង​បាន​ជួបគ្នា​ក្នុង​បរលោក។ បុគ្គល​ដែល​ត្រូវ​សរ​គឺ​សោក​ មុត ធ្លុះ ពាល់ត្រូវ គ្រប​សង្កត់ ញំា​ញី ទន្រ្ទាន​ហើយ រមែង​ស្ទុះ​ទៅ រត់​ទៅ រលះរលាំង​ទៅ​ អន្ទោល​ទៅ យ៉ាងនេះ។
 បុគ្គល​ដែល​ត្រូវ​សរ​គឺ​សេចក្តី​សង្ស័យ មុត ធ្លុះ​ ពាល់ត្រូវ គ្រប​សង្កត់ ញំា​ញី ទន្រ្ទាន​ហើយ ជា​អ្នក​ស្ទុះ​ទៅកាន់​សេចក្តី​សង្ស័យ ស្ទុះ​ទៅកាន់​សេចក្តី​យល់​ខុស​ ជា​អ្នក​យល់​បែក​ជា​ពីរ​ថា ក្នុង​អតីតកាល អាត្មាអញ​បាន​កើត​ឬហ្ន៎ ក្នុង​អតីតកាល​ អាត្មាអញ​មិនបាន​កើត​ទេ​ឬហ្ន៎ ក្នុង​អតីតកាល អាត្មាអញ​បាន​កើត​ដូចម្តេច​ហ្ន៎ ក្នុង​អតីតកាល​ អាត្មាអញ​បាន​កើត​ដោយ​ប្រការ​ដូចម្តេច​ហ្ន៎ ក្នុង​អតីតកាល អាត្មាអញ​មាន​សភាព​ដូចម្តេច​ បាន​កើត​ដូចម្តេច​ហ្ន៎ ក្នុង​អនាគតកាល
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 637353469800053967
ទៅកាន់ទំព័រ៖