ព្រះត្រៃបិដក ភាគ ៦៦

 [១១៥​] អធិប្បាយ​ពាក្យ​ថា អារម្មណ៍​ទាំងឡាយ​ណា​ក្នុង​លោក​ ដែល​សត្វ​ជាប់​ចំពាក់ ការសិក្សា​ក្នុង​អារម្មណ៍​ទាំងនោះ គេ​តែង​រៀន ត្រង់​ពាក្យ​ថា​ ការសិក្សា បាន​ដល់ ការសិក្សា​ខាង​ដំរី ការសិក្សា​ខាង​សេះ ការសិក្សា​ខាង​បររថ ការសិក្សា​ខាង​ធ្នូ​ វេជ្ជកម្ម​ដោយ​ស្លាក វេជ្ជកម្ម​ដោយ​ការវះកាត់ វេជ្ជកម្ម​ដោយ​ការ​រក្សា​កាយ វេជ្ជកម្ម​ខាង​ខ្មោច​ វេជ្ជកម្ម​ខាង​ការ​រក្សា​ក្មេង។ ពាក្យ​ថា គេ​តែង​រៀន គឺ​គេ​តែង​រៀន សំដែង និយាយ បំភ្លឺ​ បញ្ចេញ។ ឬគេ​តែង​រៀន កាន់ ទន្ទេញ ទ្រទ្រង់ ចងចាំ កំណត់ ដើម្បី​បាន​នូវ​អារម្មណ៍​ដែល​ជាប់​ចំពាក់។ កាមគុណ ៥ គឺ រូប​ទាំងឡាយ ដែល​ដឹង​ច្បាស់​ដោយ​ចក្ខុ ជាទី​ប្រាថ្នា ត្រេកអរ ពេញចិត្ត ស្រឡាញ់​ ប្រកបដោយ​កាម​ដែល​គួរ​ត្រេកអរ លោក​ហៅថា គ្រឿង​ជាប់​ចំពាក់។ កាមគុណ ៥ លោក​ហៅថា​ គ្រឿង​ជាប់​ចំពាក់ តើ​ហេតុ​ដូចម្តេច។ (ព្រោះថា​) ទេវតា និង​មនុស្ស​ទាំងឡាយ​ ច្រើនតែ​ប្រាថ្នា ត្រេកអរ ស្រឡាញ់ ចូលចិត្ត នូវ​កាមគុណ ៥ ហេតុ​នោះ កាមគុណ ៥ លោក​ហៅថា​ គ្រឿង​ជាប់​ចំពាក់។ ពាក្យ​ថា ក្នុង​លោក គឺ​ក្នុង​មនុស្សលោក ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អារម្មណ៍​ទាំងឡាយ​ណា​ ក្នុង​លោក​ដែល​សត្វ​ជាប់​ចំពាក់ ការសិក្សា​ក្នុង​អារម្មណ៍​ទាំងនោះ គេ​តែង​រៀន។
 [១១៦​] ពាក្យ​ថា​ បុគ្គល​មិន​គប្បី​ខ្វល់ខ្វាយ​ក្នុង​គ្រឿង​ចំពាក់​ទាំងនោះ
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637353471164281570
ទៅកាន់ទំព័រ៖