ព្រះត្រៃបិដក ភាគ ៦៦

មានសតិ​ដោយហេតុ​ ៤ ដទៃទៀត គឺ​មានសតិ ព្រោះ​ប្រកបដោយ​សតិ មានសតិ ព្រោះ​ស្ទាត់​ដោយ​សតិ មានសតិ ព្រោះ​ជំនាញ​ដោយ​សតិ​ មានសតិ ព្រោះ​មិន​បោះបង់​សតិ។ មានសតិ​ដោយហេតុ ៤ ដទៃទៀត គឺ​មានសតិ​ព្រោះ​មានសតិ​មិន​ដាច់​ មានសតិ​ព្រោះ​មានសតិ​ជាប់​ត មានសតិ​ព្រោះ​មាន​សតិ​រឿយ​ៗ។ មានសតិ ព្រោះ​ប្រកបដោយ​ធម៌​ជាប់​តៗ​គ្នា​ មានសតិ ព្រោះ​ពុទ្ធានុស្សតិ មានសតិ ព្រោះ​ធម្មា​នុស្ស​តិ មានសតិ​ព្រោះ​សង្ឃានុស្សតិ​ មានសតិ​ព្រោះ​សីលានុស្សតិ មានសតិ​ព្រោះ​ចា​គា​នុស្ស​តិ មានសតិ​ព្រោះ​ទេ​វតានុស្ស​តិ​ មានសតិ​ព្រោះ​អា​នា​បាន​ស្ស​តិ មានសតិ​ព្រោះ​មរណស្សតិ មានសតិ ព្រោះ​កាយគតាសតិ មានសតិ​ ព្រោះ​ឧប​សមានុ​ស្ស​តិ។ សតិ​ណា ការ​រលឹក​រឿយ​ៗ រលឹក​ចំពោះ ធម្មជាតិ​ជា​គ្រឿងរ​លឹ​ក ការ​រលឹក​ ការ​ចាំ​បាន ការ​មិន​ភ្លេច សេចក្តី​មិន​វង្វេង ធម្មជាតិ​ជា​គ្រឿងរ​លឹ​ក សតិន្រ្ទិយ​ សតិ​ពលៈ សម្មាសតិ សតិ​សម្ពោ​ជ្ឈង្គ ជា​ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ឯង នេះ​លោក​ហៅថា សតិ។ បុគ្គល​ណា ជា​អ្នក​ចូល​ទៅ​ជិត ប្រកប ចូល​ទៅ​ជិត ប្រកប​ព្រម ចូល​ទៅ​រក ចូល​ទៅ​រក​ព្រម ចូល​ទៅដល់​ ចូល​ទៅដល់​ព្រម ប្រកប​ព្រមដោយ​សតិ​នេះ បុគ្គល​នោះ លោក​ហៅថា មានសតិ។
 ពាក្យ​ថា សិក្សា បាន​ដល់​សិក្ខា ៣ គឺ អធិសីល​សិក្ខា ១ អធិចិត្ត​សិក្ខា ១
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 637351910993439750
ទៅកាន់ទំព័រ៖