ព្រះត្រៃបិដក ភាគ ៦៦

ពាក្យ​ថា គប្បី​គ្រប​សង្កត់​នូវ​ការ​ដេកលក់ នូវ​ការ​ខ្ជិល នូវ​ការ​រួញរា បាន​សេចក្តី​ថា​ គប្បី​សង្កត់ គប្បី​គ្រប​សង្កត់ គប្បី​បង្គ្រប គប្បី​សង្កត់សង្កិន គប្បី​រួបរឹត​ គប្បី​ញំា​ញី នូវ​ការ​ដេកលក់ ១ ការ​ខ្ជិល ១ ការ​រួញរា ១ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​គ្រប​សង្កត់​នូវ​ការ​ដេកលក់​ នូវ​ការ​ខ្ជិល និង​ការ​រួញរា។
 [១២៥​] អធិប្បាយ​ពាក្យ​ថា មិន​គប្បី​នៅ​រួម​ដោយ​សេចក្តី​ប្រហែស​ ឯសេចក្តី​ប្រហែស ខ្ញុំ​ត្រូវ​ពោល​ដូចតទៅ​នេះ។ ការ​បណ្តោយ​ចិត្ត ការ​ឲ្យកម្លាំង​ដល់​ការ​បណ្តោយ​ចិត្ត​ទៅ​ក្នុង​កាយទុច្ចរិត​ក្តី​ ក្នុង​វចីទុច្ចរិត​ក្តី ក្នុង​មនោ​ទុច្ចរិត​ក្តី ក្នុង​កាមគុណ ៥ ក្តី ឬការ​ធ្វើ​ដោយ​មិន​គោរព​ ការ​ធ្វើ​មិន​ឲ្យ​រឿយ ៗ ការ​ធ្វើ​មិន​ខ្ជាប់ខ្ជួន ការប្រព្រឹត្តិ​ទំរន់ ការ​ដាក់​ចោល​នូវ​សេចក្តី​ប្រាថ្នា​ ការ​ដាក់​ចោល​នូវ​ធុរៈ ការ​មិន​សេព ការ​មិន​ចំរើន ការ​ធ្វើ​មិន​ឲ្យ​ច្រើន ការ​មិន​តាំង​ទុក​ ការ​មិន​ប្រកប​រឿយ ៗ ការ​ធ្វេស​ក្នុង​ការ​ចំរើន​នូវ​កុសលធម៌ ការ​ប្រហែស អាការ​ជាទី​ធ្វេស​ ភាព​នៃ​ចិត្ត​ធ្វេស​ណា មាន​សភាព​យ៉ាងនេះ នេះ​លោក​ហៅថា សេចក្តី​ប្រហែស។ ពាក្យ​ថា​ មិន​គប្បី​នៅ​រួម​ដោយ​សេចក្តី​ប្រហែស បាន​សេចក្តី​ថា មិន​គប្បី​នៅ​រួម មិន​គប្បី​នៅ​អាស្រ័យ​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 637353501111060352
ទៅកាន់ទំព័រ៖