ព្រះត្រៃបិដក ភាគ ៦៦
មានះដោយចំណែក ៥ គឺ បុគ្គលញុំាងមានះឲ្យកើតថា អញបានរូបជាទីពេញចិត្ត ញុំាងមានះឲ្យកើតថា អញបានសំឡេង ក្លិន រស ផ្សព្វជាទីពេញចិត្ត។ មានះដោយចំណែក ៦ គឺ បុគ្គលញុំាងមានះឲ្យកើតព្រោះចក្ខុសម្ប័ទ ញុំាងមានះឲ្យកើតព្រោះសោតសម្ប័ទ ឃានសម្ប័ទ ជិវ្ហាសម្ប័ទ កាយសម្ប័ទ មនោសម្ប័ទ។ មានះដោយចំណែក ៧ គឺ មានះ អតិមានះ មានាតិមានះ ឱមានះ អធិមានះ អស្មិមានះ មិច្ឆាមានះ។ មានះដោយចំណែក ៨ គឺបុគ្គលញុំាងមានះឲ្យកើតព្រោះលាភ ញុំាងឱមានះឲ្យកើតព្រោះអលាភ ញុំាងមានះឲ្យកើតព្រោះយស ញុំាងឱមានះឲ្យកើតព្រោះអយស ញុំាងមានះឲ្យកើតព្រោះបសំសា ញុំាងឱមានះឲ្យកើតព្រោះនិន្ទា ញុំាងមានះឲ្យកើតព្រោះសុខ ញុំាងឱមានះឲ្យកើតព្រោះទុក្ខ។ មានះដោយចំណែក ៩ គឺ មានះថា អញប្រសើរជាងបុគ្គលប្រសើរ មានះថា អញស្មើនឹងបុគ្គលប្រសើរ មានះថា អញថោកទាបជាងបុគ្គលប្រសើរ មានះថា អញប្រសើរជាងបុគ្គលអ្នកស្មើ មានះថា អញស្មើនឹងបុគ្គលអ្នកស្មើ មានះថា អញថោកទាបជាងបុគ្គលអ្នកស្មើ មានះថា អញប្រសើរជាងបុគ្គលអ្នកថោកទាប
ID: 637353503399002590
ទៅកាន់ទំព័រ៖