ព្រះត្រៃបិដក ភាគ ៦៦

បហា​នប​រិញ្ញា តើ​ដូចម្តេច។ បុគ្គល​ពិចារណា​យ៉ាងនេះ​ហើយ លះបង់ បន្ទោបង់​ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើតមាន​នូវ​មានះ នេះ បហា​នប​រិញ្ញា។ ពាក្យ​ថា គប្បី​ស្គាល់​មានះ​ គឺ គប្បី​ស្គាល់​មានះ​ដោយ​បរិញ្ញា ៣ នេះឯង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​ស្គាល់​មានះ។
 [១៣២​] ពាក្យ​ថា ទាំង​គប្បី​ប្រព្រឹត្ត​វៀរ​ស្រឡះ​ចាក​សា​ហសា​ចរិយា​ សំនួរ​ថា សា​ហសា​ចរិយា តើ​ដូចម្តេច។ ការប្រព្រឹត្តិ​ដោយ​តម្រេក​របស់​បុគ្គល​ដែល​ត្រេកអរ​ ឈ្មោះថា សា​ហសា​ចរិយា ការប្រព្រឹត្តិ​ដោយ​កំហឹង​របស់​បុគ្គល​ដែល​ខឹង ឈ្មោះថា សា​ហសា​ចរិយា​ ការប្រព្រឹត្តិ​ដោយ​ល្ងង់ខ្លៅ របស់​បុគ្គល​ដែល​ល្ងង់ ឈ្មោះថា សា​ហសា​ចរិយា ការប្រព្រឹត្តិ​ដោយ​មានះ​ របស់​បុគ្គល​ដែល​ប្រកាន់​មាំ ឈ្មោះថា សា​ហសា​ចរិយា ការប្រព្រឹត្តិ​ដោយ​ទិដ្ឋិ​ របស់​បុគ្គល​ដែល​ស្ទាបអង្អែល ឈ្មោះថា សា​ហសា​ចរិយា ការប្រព្រឹត្តិ​ដោយ​ឧទ្ធច្ចៈ របស់​បុគ្គល​ដែល​ដល់​នូវ​សេចក្តី​រាយមាយ​ ឈ្មោះថា សា​ហសា​ចរិយា ការប្រព្រឹត្តិ​ដោយ​វិចិកិច្ឆា របស់​បុគ្គល​អ្នក​ដល់​នូវ​សេចក្តី​មិន​ដាច់ស្រេច​ ឈ្មោះថា សា​ហសា​ចរិយា ការប្រព្រឹត្តិ​ដោយ​អនុស័យ របស់​បុគ្គល​ដែល​ដល់​នូវ​កំឡាំង​ ឈ្មោះថា សា​ហសា​ចរិយា នេះ សា​ហសា​ចរិយា។ ពាក្យ​ថា គប្បី​ប្រព្រឹត្ត​វៀរ​ស្រឡះ ចាក​សា​ហសា​ចរិយា​ គឺ គប្បី​ចៀសវាង
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637353504066013908
ទៅកាន់ទំព័រ៖