ព្រះត្រៃបិដក ភាគ ៦៦

ត្រកូល គណៈ អាវាស លាភ យស បសំសា សុខ ចីវរ បិណ្ឌបាត សេនាសនៈ​ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ កាល​វិនាស ខូចខាត សាបសូន្យ បាត់បង់ ព្រាត់ប្រាស​ អន្តរធាន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​សោក​ស្តាយ​ចំពោះ​វត្ថុ​កាល​វិនាស។
 [១៣៧​] ពាក្យ​ថា មិន​គប្បី​ជា​អ្នក​អាស្រ័យ​សភាវៈ​ជា​គ្រឿង​ទាញ​មក​ អធិប្បាយ​ថា តណ្ហា លោក​ហៅថា សភាវៈ​ជា​គ្រឿង​ទាញ​មក បាន​ដល់ រាគៈ រាគៈ​មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា លោក​ហៅថា សភាវៈ​ជា​គ្រឿង​ទាញ​មក តើ​ដូចម្តេច។ បុគ្គល​តែង​ទាញ​មក​ ប្រមូល​មក កាន់​យក ស្ទាបអង្អែល ជាប់​ចំពាក់ ចំពោះ​រូប បុគ្គល​តែង​ទាញ​មក ប្រមូល​មក​ កាន់​យក ស្ទាបអង្អែល ជាប់​ចំពាក់​ចំពោះ​វេទនា សញ្ញា សង្ខារ វិញ្ញាណ គតិ ឧប​បត្តិ​ បដិសន្ធិ ភព សំសារ វដ្តៈ ដោយ​តណ្ហាណា ព្រោះហេតុនោះ តណ្ហា​នោះ លោក​ហៅថា ជា​គ្រឿង​ទាញ​មក។ ពាក្យ​ថា មិន​គប្បី​ជា​អ្នក​អាស្រ័យ​សភាវៈ​ជា​គ្រឿង​ទាញ​មក គឺ​មិន​គប្បី​ជា​អ្នក​អាស្រ័យ​នូវ​តណ្ហា​ គឺ​គប្បី​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើតមាន​នូវ​តណ្ហា
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 637353505256622620
ទៅកាន់ទំព័រ៖