ព្រះត្រៃបិដក ភាគ ៦៦

បុគ្គល​គប្បី​ចៀសវាង គេច​ចេញ វៀរ​ស្រឡះ រត់ចេញ រលាស់​ចេញ រួច​ចេញ ប្រាស​ចេញ​ ចាក​តណ្ហា ជា​អ្នកមាន​ចិត្ត​ប្រាសចាក​សេចក្តី​សល់​វល់ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​អាស្រ័យ​សភាវៈ​ជា​គ្រឿង​ទាញ​មក។ ហេតុ​នោះ ព្រះមានព្រះភាគ ត្រាស់​ថា​
បុគ្គល​មិន​គប្បី​ត្រេកអរ​ចំពោះ​បុ​រា​ណក្ខន្ធ (ខន្ធ​ចាស់​) មិន​គប្បី​ធ្វើ​សេចក្តី​ពេញចិត្ត​ក្នុង​នវ​ក្ខន្ធ (ខន្ធ​ថ្មី​) មិន​គប្បី​សោក​ស្តាយ ចំពោះ​វត្ថុ​កាល​វិនាស​ មិន​គប្បី​អាស្រ័យ​សភាវៈ​ជា​គ្រឿង​ទាញ​មក។
[១៣៨​] តថាគត​ពោល​ថា សេចក្តី​ប្រាថ្នា ជា​អន្លង់​ធំ​ ពោល​ថា តណ្ហា ជា​អាចម ជា​បំណង ជា​អារម្មណ៍ ជា​គ្រឿង​ញាប់ញ័រ ថា កាម​ជា​ភក់ ដែល​សត្វ​កន្លង​បាន​ដោយ​ក្រ។

 [១៣៩​] ពាក្យ​ថា តថាគត​ពោល​ថា សេចក្តី​ប្រាថ្នា ជា​អន្លង់​ធំ​ សេចក្តី​ថា តណ្ហា លោក​ហៅថា សេចក្តី​ប្រាថ្នា បាន​ដល់​រាគៈ រាគៈ​មាន​កំឡាំង។បេ។ អភិជ្ឈា​ លោភៈ អកុសលមូល។ តណ្ហា លោក​ហៅថា អន្លង់​ធំ បានខាង​រាគៈ រាគៈ​មាន​កំឡាំង។បេ។ អភិជ្ឈា​ លោភៈ អកុសលមូល។ ពាក្យ​ថា តថាគត​ពោល​ថា សេចក្តី​ប្រាថ្នា​ជា​អន្លង់​ធំ បាន​សេចក្តី​ថា​ តថាគត​ពោល ប្រាប់ សំដែង បញ្ញត្ត តាំង​ទុក បើក ចែក ធ្វើឲ្យ​រាក់
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637353505685390332
ទៅកាន់ទំព័រ៖