ព្រះត្រៃបិដក ភាគ ៦៦
ប្រកាស នូវសេចក្តីប្រាថ្នា ថាជាអន្លង់ធំ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតពោលថា សេចក្តីប្រាថ្នា ជាអន្លង់ធំ។
[១៤០] ពាក្យថា តថាគតពោលថា តណ្ហាជាអាចម ជាបំណង សេចក្តីថា តណ្ហា លោកហៅថា អាចម បានដល់រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា លោកហៅថា បំណង បានដល់រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា តថាគតពោលថា តណ្ហាជាអាចម ជាបំណង បានសេចក្តីថា តថាគតពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវតណ្ហាថា ដូចជាអាចម ថាជាបំណង ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតពោលថា តណ្ហាជាអាចម ជាបំណង។
[១៤១] ពាក្យថា ជាអារម្មណ៍ ជាគ្រឿងញាប់ញ័រ សេចក្តីថា តណ្ហា លោកហៅថា អារម្មណ៍ បានដល់ រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា លោកហៅថា គ្រឿងញាប់ញ័រ បានដល់ រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអារម្មណ៍ ជាគ្រឿងញាប់ញ័រ។
ID: 637353506032094265
ទៅកាន់ទំព័រ៖