ព្រះត្រៃបិដក ភាគ ៦៦
ព្រោះលះបង់សុខផង ព្រោះលះបង់ទុក្ខផង ព្រោះវិនាសទៅនៃសោមនស្ស និងទោមនស្សក្នុងកាលមុន ចូលចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសេចក្តីបរិសុទ្ធិដោយឧបេក្ខា និងសតិ នេះ អធិចិត្តសិក្ខា។
អធិប្បញ្ញាសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ប្រព្រឹត្តទៅក្នុងសេចក្តីចំរើន និងការវិនាស ជាប្រាជ្ញាដ៏ប្រសើរ ជាគ្រឿងទំលុះទំលាយ ជាដំណើរទៅដើម្បីការអស់ទុក្ខដោយប្រពៃ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះការឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះការរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទាជាដំណើរទៅដើម្បីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា ទាំងនេះជាអាសវៈ ដឹងច្បាស់តាមពិតថា នេះការឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះការរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅដើម្បីការរលត់អាសវៈ នេះ អធិប្បញ្ញាសិក្ខា។
ID: 637351911620396103
ទៅកាន់ទំព័រ៖