ព្រះត្រៃបិដក ភាគ ៦៦
ការដឹងច្បាស់។បេ។ មុនិនោះ កន្លងនូវបណ្តាញជាគ្រឿងចំពាក់ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ មិនឃ្លាតចាកសច្ចៈ។
[១៤៥] ពាក្យថា ជាព្រាហ្មណ៍ ឋិតនៅលើទីទួល សេចក្តីថា អមតនិព្វាន លោកហៅថា ទីទួល បានខាង ការរម្ងាប់សង្ខារទាំងពួង ការលះបង់ឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ និព្វាន។ ពាក្យថា ព្រាហ្មណ៍ គឺ ឈ្មោះថា ព្រាហ្មណ៍ ព្រោះលះធម៌ ៧។បេ។ ជាអ្នកមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) ប្រកបដោយតាទិគុណ បុគ្គលនោះ លោកហៅថា ព្រាហ្មណ៍។ ពាក្យថា ជាព្រាហ្មណ៍ ឋិតនៅលើទីទួល បានសេចក្តីថា ព្រាហ្មណ៍ឋិតនៅលើទីទួល គឺឋិតនៅលើកោះ ឋិតនៅលើទីពំនាក់ ឋិតនៅលើទីពួន ឋិតនៅលើទីពឹង ឋិតនៅលើទីមិនមានភ័យ ឋិតនៅលើទីមិនច្យុត ឋិតនៅលើទីមិនស្លាប់ ឋិតនៅលើទីមិនមានវានៈ (ព្រះនិព្វាន) ហេតុនោះ (ទ្រង់ត្រាស់ថា) ជាព្រាហ្មណ៍ ឋិតនៅលើទីទួល។
[១៤៦] ពាក្យថា មុនិនោះ លះបង់វត្ថុទាំងពួង អធិប្បាយថា វត្ថុទាំងពួង លោកពោលសំដៅអាយតនៈ ១២ គឺចក្ខុ ១ រូប ១។បេ។ ចិត្ត ១ ធម៌ ១។ ឆន្ទរាគៈក្នុងអាយតនៈទាំងឡាយ ទាំងខាងក្នុង និងខាងក្រៅ មុនិនោះ បានលះបង់ ផ្តាច់បង់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវភាវៈមិនមាន មិនឲ្យមានការកើតជាធម្មតាតទៅ ក្នុងកាល
ID: 637353506884898703
ទៅកាន់ទំព័រ៖