ព្រះត្រៃបិដក ភាគ ៦៦

មុនិ មិន​ឃ្លាតចាក​សច្ចៈ ជា​ព្រាហ្មណ៍ ឋិតនៅ​លើ​ទីទួល មុនិ​នោះ​ លះបង់​វត្ថុ​ទាំងពួង មុនិ​នោះ​ឯង តថាគត ហៅថា អ្នក​ស្ងប់។
[១៤៨​] មុនិ​នោះ ឈ្មោះថា​អ្នកដឹង មុនិ​នោះ ឈ្មោះថា​ អ្នក​ដល់​នូវ​វេទ ឈ្មោះថា មិន​អាស្រ័យ​ធម៌ ព្រោះ​ដឹង មុនិ​នោះ ឈ្មោះថា​រស់នៅ​ក្នុង​លោក​ដោយ​ប្រពៃ​ តែង​មិន​ស្រឡាញ់​ចំពោះ​បុគ្គល​ណាមួយ​ក្នុង​លោក​នេះ។

 [១៤៩​] អធិប្បាយ​ពាក្យ​ថា មុនិ​នោះ ឈ្មោះថា​ អ្នកដឹង មុនិ​នោះ ឈ្មោះថា អ្នក​ដល់​នូវ​វេទ ត្រង់​ពាក្យ​ថា អ្នកដឹង គឺ​អ្នកចេះដឹង​ អ្នក​តាំងនៅ​ក្នុង​វិជ្ជា មាន​ញាណ មាន​ប្រាជ្ញា មាន​ប្រាជ្ញា​ឈ្វេងយល់ មាន​ប្រាជ្ញា​ធ្លុះធ្លាយ។ ពាក្យ​ថា អ្នក​ដល់​នូវ​វេទ សេចក្តី​ថា ញាណ​ក្នុង​មគ្គ ៤ លោក​ហៅថា វេទ។បេ។ មុនិ​នោះ ជា​អ្នក​ប្រាសចាក​រាគៈ​ក្នុង​វេទនា​ទាំងពួង​ កន្លង​វេទ​ទាំងពួង ឈ្មោះថា អ្នក​ដល់​នូវ​វេទ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មុនិ​នោះ ឈ្មោះថា អ្នកដឹង មុនិ​នោះ​ ឈ្មោះថា អ្នក​ដល់​នូវ​វេទ។
 [១៥០​] ពាក្យ​ថា ឈ្មោះថា​មិន​អាស្រ័យ​ធម៌ ព្រោះ​ដឹង​ គឺ ព្រោះ​ដឹង ស្គាល់ ថ្លឹង ពិចារណា យល់​ច្បាស់ ធ្វើឲ្យ​ប្រាកដ​ថា សង្ខារ​ទាំងពួង​មិន​ទៀង​ ព្រោះ​ដឹង ស្គាល់ ថ្លឹង ពិចារណា​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637353507715759574
ទៅកាន់ទំព័រ៖