ព្រះត្រៃបិដក ភាគ ៦៦

បុញ្ញាភិសង្ខារ​ អបុញ្ញាភិសង្ខារ​ និង​អនេញ្ជា​ភិ​សង្ខារ​ មុនិ​នោះ​បាន​លះបង់​ ផ្តាច់​ឫសគល់​ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ដូចជា​ទី​កើត​នៃ​ដើមត្នោត​ ដល់​នូវ​ភាវៈ​មិន​មាន​ មិន​ឲ្យ​មានការ​កើតជា​ធម្មតា​តទៅ​ ក្នុង​កាលណា​ មុនិ​នោះ​ ឈ្មោះថា ត្រាច់​ទៅ​ នៅ​ សម្រេច​ឥរិយាបថ​ ប្រព្រឹត្ត​ រក្សា យាត្រា​ ឲ្យ​យាត្រា​ទៅ​ក្នុង​លោក​ដោយ​ប្រពៃ​ ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ក្នុង​កាលនោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មុនិ​នោះ​ ឈ្មោះថា​រស់នៅ​ក្នុង​លោក​ដោយ​ប្រពៃ​។
 [១៥២​] ពាក្យ​ថា​ តែង​មិន​ស្រឡាញ់​ចំពោះ​បុគ្គល​ណាមួយ​ក្នុង​លោក​នេះ​ សេចក្តី​ថា​ តណ្ហា​ លោក​ហៅថា​ សេចក្តី​ស្រឡាញ់​ បាន​ដល់​រាគៈ​ រាគៈ​មាន​កំឡាំង​។បេ។ អភិជ្ឈា​ លោភៈ​ អកុសលមូល​។ សេចក្តី​ស្រឡាញ់​ គឺ​តណ្ហា​នុ៎ះ​ មុនិ​ណា​បាន​លះបង់​ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​ គឺ​ញាណ​ហើយ​ មុនិ​នោះ មិន​ស្រឡាញ់​ចំពោះ​បុគ្គល​ណាមួយ​ ទោះជា​ក្សត្រ​ក្តី​ ព្រាហ្មណ៍​ក្តី​ វេស្សៈ​ក្តី​ សុទ្ទៈ​ក្តី​ គ្រហស្ថ​ក្តី​ បព្វជិត​ក្តី​ ទេវតា​ក្តី​ មនុស្ស​ក្តី​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) តែង​មិន​ស្រឡាញ់​ចំពោះ​បុគ្គល​ណាមួយ​ក្នុង​លោក​នេះ​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
មុនិ​នោះ​ ឈ្មោះថា​អ្នកដឹង​ មុនិ​នោះ​ ឈ្មោះថា​អ្នក​ដល់​នូវ​វេទ​ ឈ្មោះថា​មិន​អាស្រ័យ​ធម៌​ ព្រោះ​ដឹង​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 637353508501956805
ទៅកាន់ទំព័រ៖