ព្រះត្រៃបិដក ភាគ ៦៦

មុនិ​នោះ​ ឈ្មោះថា​រស់នៅ​ក្នុង​លោក​ដោយ​ប្រពៃ​ តែង​មិន​ស្រឡាញ់​ចំពោះ​បុគ្គល​ណាមួយ​ក្នុង​លោក​នេះ​។
[១៥៣​] បុគ្គល​ណា​ បាន​ឆ្លង​នូវ​កាម​ផង​ នូវ​គ្រឿ​ចំពាក់​ដែល​សត្វ​ឆ្លង​បាន​ដោយ​ក្រ​ក្នុង​លោក​ផង​ បុគ្គល​នោះ​ រមែង​មិន​សោក​ស្តាយ​ មិន​សញ្ជប់សញ្ជឹង​ (ព្រោះ​) ជា​អ្នកមាន​ខ្សែ​ដាច់​ហើយ​ ជា​អ្នក​មិន​មាន​ចំណង​។

 [១៥៤​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​ណា​ បាន​ឆ្លង​នូវ​កាម​ផង​ នូវ​គ្រឿង​ចំពាក់​ ដែល​សត្វ​ឆ្លង​បាន​ដោយ​ក្រ​ក្នុង​លោក​ផង​ ត្រង់​ពាក្យ​ថា​ បុគ្គល​ណា​ គឺ​ជន​ណា​ បែប​ណា​ ប្រកប​យ៉ាងណា​ មាន​បែបផែន​យ៉ាងណា មាន​ប្រការ​យ៉ាងណា​ ដល់​នូវ​ឋានៈ​យ៉ាងណា​ ប្រកប​ដោយ​ធម៌​ណា​ ទោះជា​ក្សត្រ​ក្តី​ ព្រាហ្មណ៍​ក្តី​ វេស្សៈ​ក្តី​ សុទ្ទៈ​ក្តី​ គ្រហស្ថ​ក្តី​ បព្វជិត​ក្តី​ ទេវតា​ក្តី​ មនុស្ស​ក្តី​។ ពាក្យ​ថា​ កាម​ តាម​ឧទ្ទាន​ កាម​មាន​ ២ គឺ​វត្ថុកាម​ ១ កិលេស​កាម​ ១។បេ។ នេះ​ហៅថា​ វត្ថុកាម​។បេ។ នេះ​ហៅថា​ កិលេស​កាម​។ ពាក្យ​ថា​ គ្រឿង​ចំពាក់​ បាន​ដល់​គ្រឿង​ចំពាក់​ ៧ គឺ​ គ្រឿង​ចំពាក់​គឺ​រាគៈ​ ១ គ្រឿង​ចំពាក់​គឺ​ទោសៈ​ ១ គ្រឿង​ចំពាក់​គឺ​មោហៈ​ ១ គ្រឿង​ចំពាក់​គឺ​មានះ​ ១ គ្រឿង​ចំពាក់​គឺ​ទិដ្ឋិ​ ១ គ្រឿង​ចំពាក់​គឺ​កិលេស​ ១ គ្រឿង​ចំពាក់​គឺ​ទុច្ចរិត​ ១។ ពាក្យ​ថា​ ក្នុង​លោក​ គឺ​ក្នុង​អបាយលោក​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637353508914609790
ទៅកាន់ទំព័រ៖