ព្រះត្រៃបិដក ភាគ ៦៦
មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា ដែលសត្វឆ្លងបានដោយក្រ សេចក្តីថា បុគ្គលណា បានឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង នូវកាម និងគ្រឿងចំពាក់ ដែលសត្វឆ្លងបានដោយក្រ លោតរំលងបានដោយក្រ ឆ្លងចេញបានដោយក្រ ឆ្លងកាត់បានដោយក្រ ឈានកន្លងបានដោយក្រ ប្រព្រឹត្តកន្លងបានដោយក្រ ក្នុងលោក ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលណាបានឆ្លងនូវកាមផង នូវគ្រឿងចំពាក់ ដែលសត្វឆ្លងបានដោយក្រក្នុងលោកផង។
[១៥៥] ពាក្យថា បុគ្គលនោះ រមែងមិនសោកស្តាយ មិនសញ្ជប់សញ្ជឹង អធិប្បាយថា បុគ្គលនោះ រមែងមិនសោកស្តាយរកវត្ថុដែលត្រូវប្រែប្រួល ឬកាលវត្ថុប្រែប្រួលហើយ មិនសោកស្តាយ គឺមិនសោកស្តាយថា ចក្ខុរបស់អញប្រែប្រួលហើយ មិនសោកស្តាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង មិនដល់នូវសេចក្តីវង្វេងថា សោតៈរបស់អញ ឃានៈរបស់អញ ជិវ្ហារបស់អញ កាយរបស់អញ រូបរបស់អញ សំឡេងរបស់អញ ក្លិនរបស់អញ រសរបស់អញ ផ្សព្វរបស់អញ ត្រកូលរបស់អញ ពួករបស់អញ អាវាសរបស់អញ លាភរបស់អញ យសរបស់អញ សេចក្តីសរសើររបស់អញ សុខរបស់អញ ចីវររបស់អញ បិណ្ឌបាតរបស់អញ សេនាសនៈរបស់អញ គិលានប្បច្ចយភេសជ្ជបរិក្ខាររបស់អញ មាតារបស់អញ បិតារបស់អញ បងប្អូនប្រុសរបស់អញ បងប្អូនស្រីរបស់អញ បុត្ររបស់អញ
ID: 637353509289584303
ទៅកាន់ទំព័រ៖