ព្រះត្រៃបិដក ភាគ ៦៦

ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
បុគ្គល​ណា​ បាន​ឆ្លង​នូវ​កាម​ផង​ នូវ​គ្រឿង​ចំពាក់​ ដែល​សត្វ​ឆ្លង​បាន​ដោយ​ក្រ​ក្នុង​លោក​ផង​ បុគ្គល​នោះ​ រមែង​មិន​សោក​ស្តាយ​ មិន​សញ្ជប់សញ្ជឹង​ (ព្រោះ​) ជា​អ្នកមាន​ខ្សែ​ដាច់​ហើយ​ ជា​អ្នក​មិន​មាន​ចំណង​។
[១៥៧​] កិលេសជាត​ណា​ (ដែល​កើត​) ក្នុង​កាលមុន​ អ្ន​កចូរ​ញុំាង​កិលេសជាត​នោះ​ ឲ្យ​រីងស្ងួត​ កិលេសជាត​ជា​គ្រឿង​កង្វល់​ កុំ​មានដល់​អ្នក​ ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​ បើ​អ្នក​មិន​កាន់​យក​ក្នុង​ខន្ធ​ជា​កណ្តាល​ទេ​ អ្នក​នឹងជា​បុគ្គល​ស្ងប់​ ត្រាច់​ទៅ​។

 [១៥៨​] ពាក្យ​ថា​ កិលេសជាត​ណា​ (ដែល​កើត​) ក្នុង​កាលមុន​ អ្ន​កចូរ​ញុំាង​កិលេស​ជាត​នោះ​ឲ្យ​រីងស្ងួត​ អធិប្បាយ​ថា​ កិលេស​ទាំងឡាយ​ណា គប្បី​កើតឡើង​ ព្រោះ​ប្រារព្ធ​នូវ​សង្ខារ​ជា​អតីត​ អ្ន​កចូរ​ញុំាង​កិលេស​ទាំងនោះ​ ឲ្យ​ស្ងួត​ ឲ្យ​រីង​ ឲ្យ​ក្រៀម​ គឺ​ចូរ​លះបង់​ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន​ នូវ​កិលេស​ទាំងនោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) កិលេសជាត​ណា​ (ដែល​កើត​) ក្នុង​កាលមុន​ អ្ន​កចូរ​ញុំាង​កិលេសជាត​នោះ​ឲ្យ​រីងស្ងួត​ យ៉ាងនេះ​ខ្លះ​។ មួយទៀត​ កម្មា​ភិ​សង្ខារ​ណា​មានផល​មិនទាន់​ចាស់​ ជា​អតីត​ អ្ន​កចូរ​ញុំាង​កម្មា​ភិ​សង្ខារ​ទាំងនោះ​ឲ្យ​ស្ងួត​ ឲ្យ​រីង​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637353510062974110
ទៅកាន់ទំព័រ៖