ព្រះត្រៃបិដក ភាគ ៦៦
ពាក្យថា បុគ្គលគប្បីមានសតិសព្វកាល សិក្សា ដើម្បីបន្ទោបង់តណ្ហាទាំងនោះ បានសេចក្តីថា គប្បីសិក្សាអធិសីលផង គប្បីសិក្សាអធិចិត្តផង គប្បីសិក្សាអធិប្បញ្ញាផង ដើម្បីនាំចេញ ដើម្បីនាំចេញចំពោះ ដើម្បីលះបង់ ដើម្បីរម្ងាប់ ដើម្បីរលាស់ចោល ដើម្បីគ្របសង្កត់នូវតណ្ហាទាំងនោះ គប្បីនឹកសិក្សាសិក្ខាទាំង ៣ នេះ គប្បីដឹងសិក្សា គប្បីឃើញសិក្សា គប្បីពិចារណាសិក្សា គប្បីអធិដ្ឋានចិត្តសិក្សា គប្បីជឿដោយសទ្ធាសិក្សា គប្បីផ្គងព្យាយាមសិក្សា គប្បីតំកល់នូវសតិសិក្សា គប្បីតំកល់ចិត្តសិក្សា គប្បីដឹងច្បាស់ដោយបញ្ញាសិក្សា គប្បីដឹងចំពោះនូវអភិញ្ញេយ្យធម៌សិក្សា គប្បីកំណត់ដឹងនូវបរិញ្ញេយ្យធម៌សិក្សា គប្បីលះបង់នូវបហាតព្វធម៌សិក្សា គប្បីចំរើនភាវេតព្វធម៌សិក្សា គប្បីធ្វើឲ្យជាក់ច្បាស់នូវសច្ឆិកាតព្វធម៌សិក្សា ប្រព្រឹត្តទួទៅ ប្រព្រឹត្តទួទៅព្រម ប្រព្រឹត្តសមាទាន ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលគប្បីមានសតិសព្វកាល សិក្សាដើម្បីបន្ទោបង់តណ្ហាទាំងនោះ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលគប្បីរំលត់ឫសគល់នៃបបញ្ចសង្ខា និងអស្មិមានះទាំងពួងដោយការយល់
ID: 637351911997008208
ទៅកាន់ទំព័រ៖