ព្រះត្រៃបិដក ភាគ ៦៦

[១៦២​] សេចក្តី​ប្រកាន់​ ក្នុងនាម និង​រូប​ ដោយសព្វគ្រប់​នៃ​បុគ្គល​ណា​ មិន​មាន​ទេ​ បុគ្គល​នោះ​ រមែង​មិន​សោក​ ព្រោះ​សត្វ និង​សង្ខារ​ដែល​មិន​មាន​ បុគ្គល​នោះ​ឯង​ រមែង​មិន​សាបសូន្យ​ក្នុង​លោក​ឡើយ​។

 [១៦៣​] អធិប្បាយ​ពាក្យ​ថា​ សេចក្តី​ប្រកាន់​ក្នុងនាម និង​រូប​ ដោយ​សព្វគ្រប់​ នៃ​បុគ្គល​ណា​ មិន​មាន​ទេ​ ត្រង់​ពាក្យ​ថា​ ដោយសព្វគ្រប់ គឺ​គ្រប់​ទាំងអស់​ សព្វ​ទាំងអស់​ ឥត​សេសសល់​ មិន​មាន​សេសសល់ ពាក្យ​ថា​ ដោយសព្វគ្រប់​នុ៎ះ​ គឺជា​ពាក្យ​ប្រមូល​។ ពាក្យ​ថា​ នាម​ បាន​ដល់ អរូបក្ខន្ធ​ ៤។ ពាក្យ​ថា​ រូប​ បាន​ដល់ មហាភូតរូប​ ៤ និង​ឧបា​ទាយ​រូប​របស់​មហាភូតរូប​ ៤។ ពាក្យ​ថា​ នៃ​បុគ្គល​ណា​ គឺ​នៃ​ព្រះអរហន្ត​ខីណាស្រព​។ ពាក្យ​ថា​ សេចក្តី​ប្រកាន់​ បានខាង​សេចក្តី​ប្រកាន់​ ២ សេចក្តី​ប្រកាន់​គឺ​តណ្ហា​ ១ សេចក្តី​ប្រកាន់​គឺ​ទិដ្ឋិ​ ១។បេ។ នេះ សេចក្តី​ប្រកាន់​គឺ​តណ្ហា​។បេ។ នេះ​ សេចក្តី​ប្រកាន់​គឺ​ទិដ្ឋិ​។ ពាក្យ​ថា​ ការ​ប្រកាន់​ក្នុងនាម និង​រូប​ដោយសព្វគ្រប់​នៃ​បុគ្គល​ណា​ មិន​មាន​ទេ​ បាន​សេចក្តី​ថា​ សេចក្តី​ប្រកាន់​ក្នុងនាម និង​រូប​ដោយសព្វគ្រប់​នៃ​បុគ្គល​ណា​ មិន​មាន​ ឥតមាន​ មិនបាន គឺ​បុគ្គល​ណា​បាន​លះបង់​ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) សេចក្តី​ប្រកាន់​ក្នុងនាម និង​រូប​ដោយសព្វគ្រប់​នៃ​បុគ្គល​ណា​ មិន​មាន​ទេ​។
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 637353639213650311
ទៅកាន់ទំព័រ៖