ព្រះត្រៃបិដក ភាគ ៦៦
[១៦៤] ពាក្យថា បុគ្គលនោះរមែងមិនសោក ព្រោះសត្វ និងសង្ខារដែលមិនមាន អធិប្បាយថា បុគ្គលរមែងមិនសោករកវត្ថុដែលត្រូវប្រែប្រួល ឬកាលវត្ថុប្រែប្រួលហើយ មិនសោក គឺមិនសោកថា ចក្ខុរបស់អញ ប្រែប្រួលហើយ មិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង មិនដល់នូវការវង្វេងថា សោតៈរបស់អញ ឃានៈរបស់អញ ជិវ្ហារបស់អញ កាយរបស់អញ រូបរបស់អញ សំឡេងរបស់អញ ក្លិនរបស់អញ រសរបស់អញ ផ្សព្វរបស់អញ ត្រកូលរបស់អញ ពួករបស់អញ អាវាសរបស់អញ លាភរបស់អញ។បេ។ ញាតិសាលោហិតរបស់អញប្រែប្រួលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលរមែងមិនសោក ព្រោះសត្វ និងសង្ខារដែលមិនមាន យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលដែលត្រូវទុក្ខវេទនា មិនជាទីត្រេកអរ ពាល់ត្រូវ គ្របសង្កត់ រួបរឹត ទន្រ្ទានហើយ រមែងមិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង មិនដល់នូវការវង្វេង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ រមែងមិនសោក ព្រោះសត្វ និងសង្ខារដែលមិនមាន យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលដែលត្រូវចក្ខុរោគពាល់ត្រូវ គ្របសង្កត់។បេ។ ត្រូវសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ ពាល់ត្រូវ គ្របសង្កត់ រួបរឹត ទន្រ្ទានហើយ រមែងមិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង មិនដល់នូវការវង្វេង ហេតុនោះ (ទ្រង់ត្រាស់ថា)
ID: 637353639529505627
ទៅកាន់ទំព័រ៖