ព្រះត្រៃបិដក ភាគ ៦៦

ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​ឯង​ រមែង​មិន​សាបសូន្យ​ក្នុង​លោក​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
សេចក្តី​ប្រកាន់​ក្នុងនាម និង​រូប​ ដោយសព្វគ្រប់​នៃ​បុគ្គល​ណា​ មិន​មាន​ទេ​ បុគ្គល​នោះ​ រមែង​មិន​សោក​ ព្រោះ​សត្វ និង​សង្ខារ​ដែល​មិន​មាន​ បុគ្គល​នោះ​ឯង​ រមែង​មិន​សាបសូន្យ​ក្នុង​លោក​។
[១៦៦​] ខន្ធ​នីមួយ​ដែល​គួរ​ប្រកាន់​ថា​ នេះ​របស់​អញ​ ឬថា​ នេះ​របស់​បុគ្គល​ដទៃ​ នៃ​បុគ្គល​ណា​ មិន​មាន​ទេ​ បុគ្គល​នោះ​ កាល​មិនបាន​សេចក្តី​ប្រកាន់​ រមែង​មិន​សោក​ថា​ អញ​មិន​មាន​របស់​នេះ​ ដូច្នេះ​ឡើយ​។

 [១៦៧​] អធិប្បាយ​ពាក្យ​ថា​ ខន្ធ​នីមួយ​ដែល​គួរ​ប្រកាន់​ថា​ នេះ​របស់​អញ​ ឬថា​ នេះ​របស់​បុគ្គល​ដទៃ​ នៃ​បុគ្គល​ណា​ មិន​មាន​ទេ​ ត្រង់​ពាក្យ​ថា​ នៃ​បុគ្គល​ណា​ គឺ​នៃ​ព្រះអរហន្ត​ខីណាស្រព​។ រូប​ វេទនា​ សញ្ញា​ សង្ខារ​ វិញ្ញាណ​ ណាមួយ​ ដែល​គួរ​កាន់​ គួរ​ស្ទាបអង្អែល​ គួរ​ជាប់​ចំពាក់​ គួរ​ជ្រុលជ្រប់​ គួរ​ចុះ​ស៊ប់​ថា​ នេះ​របស់​អញ​ ឬថា​ នេះ​របស់​បុគ្គល​ដទៃ​ នៃ​បុគ្គល​ណា​ មិន​មាន​ មិន​មាន​ព្រម​ ដែល​មិនបាន​ គឺ​បុគ្គល​ណា បាន​លះបង់​ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​)
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 637353640970246775
ទៅកាន់ទំព័រ៖