ព្រះត្រៃបិដក ភាគ ៦៦

ខន្ធ​នីមួយ​ដែល​គួរ​ប្រកាន់​ថា​ នេះ​របស់​អញ​ ឬថា​ នេះ​របស់​បុគ្គល​ដទៃ​ នៃ​បុគ្គល​ណា​ មិន​មាន​ យ៉ាងនេះ​ខ្លះ​។ ពាក្យ​នេះ​ ព្រះមានព្រះភាគ​ក៏បាន​ត្រាស់​ហើយ​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ​ កាយ​នេះ​ មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ទាំង​មិនមែន​របស់​អ្នក​ដទៃ​ទេ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ កម្ម​នេះ​ជា​របស់​ចាស់​ ដែលគេ​តាក់តែង​ហើយ​ ដែល​ចិត្ត​សន្សំ​ហើយ​ ជាទី​តាំង​នៃ​វេទនា​ អ្នក​ទាំងឡាយ​ត្រូវ​ឃើញ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ក្នុង​ដំណើរ​នោះ​ អរិយសាវ័ក​អ្នកចេះដឹង​ រមែង​កំណត់ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​ ចំពោះ​បដិច្ចសមុប្បាទ​ធម៌​ដោយ​ល្អ​ថា​ កាលបើ​នេះ​មាន​ នេះ​ក៏​មាន​ នេះ​កើតឡើង​ ព្រោះ​នេះ​កើត​ កាលបើ​នេះ​មិន​មាន​ នេះ​ក៏​មិន​មាន​ នេះ​រលត់​ ព្រោះ​នេះ​រលត់​ គឺថា​ សង្ខារ​ទាំងឡាយ​ (កើតមាន​) ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ វិញ្ញាណ​ (កើតមាន​) ព្រោះ​សង្ខារ​ជា​បច្ច័យ​។បេ។ ការ​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ រមែង​មាន​យ៉ាងនេះ​។ ការ​រលត់​សង្ខារ​ ព្រោះ​ការ​រលត់​រលាយ​អស់​អវិជ្ជា​មិន​មាន​សេសសល់​។បេ។ ការ​រលត់​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ រមែង​មាន​យ៉ាងនេះ​ឯង​។ ខន្ធ​នីមួយ​ (ដែល​គួរ​ប្រកាន់​ថា​) នេះ​របស់​អញ​ ឬថា​ នេះ​របស់​បុគ្គល​ដទៃ​ នៃ​បុគ្គល​ណា​ មិន​មាន​ យ៉ាងនេះ​ខ្លះ​។ ពាក្យ​នេះ​ ព្រះមានព្រះភាគ​ក៏បាន​ត្រាស់​ហើយ​ថា​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 637353641324682484
ទៅកាន់ទំព័រ៖