ព្រះត្រៃបិដក ភាគ ៦៦

ម្នាល​មោឃ​រាជ​ អ្នក​ចូរ​មានស្មារតី​គ្រប់​កាល សំឡឹង​មើល​នូវ​លោក​ ថា​ជា​របស់​សូន្យ​ចុះ​ បុគ្គល​ដក​អត្តា​នុ​ទិដ្ឋិ​ហើយ គប្បី​ឆ្លង​មច្ចុ​បាន​ដោយ​វិធី​យ៉ាងនេះ​ មច្ចុរាជ​រមែង​មិន​ជួបប្រទះ​នូវ​បុគ្គល​ដែល​សំឡឹង​មើល​លោក​យ៉ាងនោះ​។

 ខន្ធ​នីមួយ​ (ដែល​គួរ​ប្រកាន់​ថា​) នេះ​របស់​អញ​ ឬថា​ នេះ​របស់​បុគ្គល​ដទៃ​ នៃ​បុគ្គល​ណា​ មិន​មាន​ យ៉ាងនេះ​ខ្លះ​។
 មួយទៀត​ ពាក្យ​នេះ​ ព្រះមានព្រះភាគ​ត្រាស់​ហើយ​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ធម្មជាត​ណា​ មិនមែន​ជា​របស់​អ្នក​ទាំងឡាយ​ទេ​ អ្នក​ទាំងឡាយ​ចូរ​លះបង់​នូវ​ធម្មជាត​នោះ​ចេញ​ ធម្មជាត​នោះ​ ដែល​អ្នក​ទាំងឡាយ​លះបង់​បាន​ហើយ​ នឹង​មានប្រយោជន៍​ មាន​សេចក្តី​សុខ​ អស់​កាល​ដ៏​វែង​។ ម្នាល​ភិក្ខុ​ទាំងឡាយ​ ធម្មជាត​ដូចម្តេច​ មិនមែន​របស់​អ្នក​ទាំងឡាយ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ រូប មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ អ្នក​ទាំង​ឡាយ​ ចូរ​លះ​រូប​នោះ​ចេញ​ រូប​នោះ​ដែល​អ្នក​ទាំងឡាយ​លះ​ហើយ​ នឹង​មានប្រយោជន៍​ មាន​សេចក្តី​សុខ​អស់​កាល​វែង​ វេទនា​ សញ្ញា​ សង្ខារ​ វិញ្ញាណ​ មិនមែន​របស់​អ្នក​ទាំង​ឡាយ​ទេ អ្នក​ទាំងឡាយ​ចូរ​លះបង់​នាម​ខន្ធ​នោះ​ចេញ​ នាម​ខន្ធ​នោះ ដែល​អ្នក​ទាំងឡាយ​លះ​បង់​ហើយ នឹង​មានប្រយោជន៍ មាន​សេចក្តី​សុខ អស់​កាល​វែង​ ម្នាល​ភិក្ខុ​ទាំងឡាយ​ អ្នក​ទាំងឡាយ​សំគាល់​ហេតុ​នោះ​ដូចម្តេច​ ស្មៅ​ឈើ​ មែកឈើ​ ស្លឹកឈើ​ណា​ មាននៅ​ក្នុង​វត្ត​ជេតពន​នេះ​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637353641752583426
ទៅកាន់ទំព័រ៖