ព្រះត្រៃបិដក ភាគ ៦៦

បពិត្រ​អ្នកជា​ធំ​ បុគ្គល​កាល​ឃើញ​នូវ​ការ​កើតឡើង​នៃ​ការប្រព្រឹត្ត​ទៅ​សុទ្ធ​ នូវ​តំណ​នៃ​សង្ខារ​សុទ្ធ​ ភ័យ​រមែង​មិន​មាន​ដោយពិត​ បុគ្គល​ឃើញ​ដោយ​បញ្ញា​នូវ​សត្វលោក​ ទុក​ស្មើដោយ​ស្មៅ និង​កំណាត់ឈើ​ ក្នុង​កាលណា​ ក្នុង​កាលនោះ​ រមែង​មិន​ប្រាថ្នា​នូវ​វត្ថុ​ដទៃ​បន្តិចបន្តួច​ ក្រៅអំពី​មិន​បដិសន្ធិ​។

វជិរា​ភិក្ខុនី​ បាន​ពោល​ពាក្យ​នុ៎ះ​ នឹង​មារ​មានចិត្ត​បាប​ថា​
ម្នាល​មារ​ អ្នកជឿ​នូវ​អ្វី​ហ្ន៎ ថា​ជា​សត្វ​ ទិដ្ឋិ​របស់​អ្នក​ដូច្នោះ​ឬ នេះ​ជា​គំនរ​នៃ​សង្ខារ​សុទ្ធ​ សត្វ​ក្នុង​គំនរ​នេះ​ បុគ្គល​រក​មិនបានទេ​ ពាក្យ​ថា រថ​ដូច្នេះ​ រមែង​កើតមាន​ ព្រោះ​គ្រឿងផ្សំ​នៃ​អវយវៈ​ យ៉ាងណាមិញ​ កាលបើ​ខន្ធ​ទាំងឡាយ​មាន សេចក្តី​សន្មត​ថា​សត្វ​ ក៏​រមែង​មាន​ យ៉ាងនោះ​ដែរ​ ពិត​ណាស់​ ទុក្ខ​ហ្នឹងឯង​ រមែង​កើតឡើង​ ទុក្ខ​រមែង​ឋិតនៅ​ផង​ រលត់​ទៅ​ផង​ មិន​មាន​ធម្មជាត​ណាមួយ​ ក្រៅអំពី​ទុក្ខ​ កើតឡើង​ មិន​មាន​ធម្មជាត​ដទៃ​ ក្រៅអំពី​ទុក្ខ​ រលត់​ទៅ​។

 ខន្ធ​នីមួយ​ (ដែល​គួរ​ប្រកាន់​) ថា​ នេះ​របស់​អញ​ ឬថា​ នេះ​របស់​បុគ្គល​ដទៃ​ នៃ​បុគ្គល​ណា​ មិន​មាន​ យ៉ាងនេះ​ខ្លះ​។
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ស្វែងរក​រូប​ រហូតដល់​គតិ​របស់​រូប​ ស្វែងរក​វេទនា​ សញ្ញា​ សង្ខារ​ វិញ្ញាណ​ រហូតដល់​គតិ​របស់​វិញ្ញាណ
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 637353642738006063
ទៅកាន់ទំព័រ៖