ព្រះត្រៃបិដក ភាគ ៦៦
តណ្ហាទាំងឡាយណាមួយ ជាខាងក្នុង បុគ្គលគប្បីមានសតិសព្វកាលសិក្សា ដើម្បីបន្ទោបង់នូវតណ្ហាទាំងនោះ។
[១០] បុគ្គលគប្បីដឹងនូវធម៌ណាមួយ ជាខាងក្នុង ឬខាងក្រៅ មិនគប្បីធ្វើនូវកំឡាំងដោយធម៌នោះ ការរលត់នោះ ពួកសប្បុរសមិនបានពោលហើយ។
[១១] ពាក្យថា បុគ្គលគប្បីដឹងនូវធម៌ណាមួយជាខាងក្នុង អធិប្បាយថា បុគ្គលគប្បីដឹងគុណណាមួយរបស់ខ្លួន ក្នុងកុសលធម៌ក្តី ក្នុងអព្យាកតធម៌ក្តី។ គុណរបស់ខ្លួន តើដូចម្តេច។ បុគ្គល (ចេញ) អំពីត្រកូលខ្ពស់ ហើយបួសក្តី អំពីត្រកូលធំ ហើយបួសក្តី អំពីត្រកូលមានភោគៈច្រើន ហើយបួសក្តី អំពីត្រកូលមានភោគៈដ៏លើសលុប ហើយបួសក្តី (ដឹង) ថា អាត្មាអញ ជាអ្នកល្បីល្បាញ មានយសជាងពួកគ្រហស្ថ និងបព្វជិតក្តី (ដឹង) ថា អញជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារក្តី ថាជាអ្នកទ្រទ្រង់ព្រះសូត្រក្តី ជាអ្នកទ្រទ្រង់វិន័យក្តី ជាធម្មកថិកក្តី ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គក្តី ជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គក្តី
ID: 637351912344866093
ទៅកាន់ទំព័រ៖