ព្រះត្រៃបិដក ភាគ ៦៦

កាលបើ​ភិក្ខុ​នោះ ស្វែងរក​រូប​រហូតដល់​គតិ​របស់​រូប ស្វែងរក​វេទនា​ សញ្ញា សង្ខារ វិញ្ញាណ រហូតដល់​គតិ​របស់​វិញ្ញាណ យ៉ាងនេះ​ហើយ (សេចក្តី​ប្រកាន់​) ណា​ថា អញ ដូច្នេះ​ក្តី​ ថា​របស់​អញ ដូច្នេះ​ក្តី (ថា​អញ​) មាន ដូច្នេះ​ក្តី របស់​ភិក្ខុ​ណា (សេចក្តី​ប្រកាន់​) នោះ របស់​ភិក្ខុ​នោះ​ មិន​មាន​ទេ។ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ខន្ធ​នីមួយ​ដែល​គួរ​ប្រកាន់​ថា​ នេះ​របស់​អញ ឬថា នេះ​របស់​បុគ្គល​ដទៃ នៃ​បុគ្គល​ណា មិន​មាន យ៉ាងនេះ​ខ្លះ។
 ព្រះ​អានន្ទ​មាន​អាយុ ក្រាបទូល​សួរ​ដំណើរ​នុ៎ះ​ ចំពោះ​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ពាក្យ​ដែល​ព្រះអង្គ​ពោល​ថា លោក​សូន្យ​ លោក​សូន្យ​ដូច្នេះ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ពាក្យ​ដែល​ព្រះអង្គ​ពោល​ថា លោក​សូន្យ​ តើ​ដោយហេតុ​ដូចម្តេច។ ម្នាល​អានន្ទ ធម្មជាត​សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន​ ព្រោះ​ហេតុ​ណា ហេតុ​នោះ បាន​ជាត​ថា​គត​ពោល​ថា លោក​សូន្យ។ ម្នាល​អានន្ទ ធម្មជាត​ដូចម្តេច​ ដែល​សូន្យ​ចាក​ខ្លួន ឬចា​កវត្ថុជា​របស់​ខ្លួន ម្នាល​អានន្ទ ចក្ខុ​ហ្នឹងឯង សូន្យ​ចាក​ខ្លួន​ ឬចា​កវត្ថុជា​របស់​ខ្លួន រូប​ទាំងឡាយ​សូន្យ ចក្ខុវិញ្ញាណ​សូន្យ ចក្ខុសម្ផស្ស​សូន្យ​ សុខ​ក្តី ទុក្ខ​ក្តី អទុ​ក្ខម​សុខ​ក្តី ណា ដែល​បុគ្គល​ដឹង​ហើយ រមែង​កើតឡើង ព្រោះ​ចក្ខុសម្ផស្ស​ជា​បច្ច័យ​ ធម្មជាត មាន​សុខ​ជាដើម​នោះ​ឯង ជា​របស់​សូន្យ សោតៈ​សូន្យ សទ្ទៈ​សូន្យ ឃានៈ​សូន្យ​ គន្ធៈ​សូន្យ ជិវ្ហា​សូន្យ រស​ទាំងឡាយ​សូន្យ កាយ​សូន្យ ផោដ្ឋព្វៈ​ទាំងឡាយ​សូន្យ
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637353643080075590
ទៅកាន់ទំព័រ៖