ព្រះត្រៃបិដក ភាគ ៦៦

អ្នកដឹង​ ដឹង​ទួទៅ​ ដឹង​ច្បាស់​ ដឹង​ចំពោះ​ យល់​ច្បាស់​ថា​ ធម្មជាត​ណាមួយ​ មានការ​កើតឡើង​ជា​ធម្មតា​ ធម្មជាត​ទាំងអស់​នោះ​ មានការ​រលត់​ទៅវិញ​ជា​ធម្មតា ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​មិន​មានការ​ញាប់ញ័រ​ អ្នកដឹង​ច្បាស់​។
 [១៧៦​] ពាក្យ​ថា​ ការ​តាក់តែង​ណា​នីមួយ​ មិន​មាន​ សេចក្តី​ថា​ ការ​តាក់តែង​ទាំង​ឡាយ​ លោក​ពោល​សំដៅយក​បុញ្ញាភិសង្ខារ​ អបុញ្ញាភិសង្ខារ​ អនេញ្ជា​ភិ​សង្ខារ​។ បុញ្ញាភិសង្ខារ​ អបុញ្ញាភិសង្ខារ​ អនេញ្ជា​ភិ​សង្ខារ​ បុគ្គល​លះបង់​ ផ្តាច់​ឫសគល់​ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត ដូចជា​ទី​កើត​នៃ​ដើមត្នោត​ ដល់​នូវ​ភាព​មិន​មាន​ មិន​ឲ្យ​មានការ​កើត​តទៅ​ជា​ធម្មតា​ ក្នុង​កាលណា​ ការ​តាក់តែង​ទាំងឡាយ​នៃ​បុគ្គល​ មិន​មាន​ ឥតមាន​ ដែល​មិនបាន​ គឺ​លោក​បាន​លះបង់​ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ ដោយហេតុ​ប៉ុណ្ណេះ​ ក្នុង​កាលនោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ការ​តាក់​តែង​ណា​នីមួយ​ មិន​មាន​។
 [១៧៧​] ពាក្យ​ថា​ បុគ្គល​នោះ​ វៀរចាក​ការ​ផ្តើម​ផ្សេង​ ៗ សេចក្តី​ថា​ បុញ្ញាភិសង្ខារ​ អបុញ្ញាភិសង្ខារ​ អនេញ្ជា​ភិ​សង្ខារ​ លោក​ហៅថា​ ការ​ផ្តើម​ផ្សេង​ៗ។ បុញ្ញាភិសង្ខារ​ អបុញ្ញាភិសង្ខារ​ អនេញ្ជា​ភិ​សង្ខារ​ បុគ្គល​លះបង់​ ផ្តាច់​ឫសគល់ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ដូចជា​ទី​កើត​នៃ​ដើមត្នោត​ ដល់​នូវ​ភាព​មិន​មាន​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 637353646041330776
ទៅកាន់ទំព័រ៖