ព្រះត្រៃបិដក ភាគ ៦៦
[១៧៩] មុនិ មិននិយាយក្នុងហេតុដ៏ស្មើទេ មិននិយាយក្នុងហេតុដ៏ថោកទាបទេ មិននិយាយក្នុងហេតុដ៏ខ្ពង់ខ្ពស់ទេ (ព្រោះ) លោកជាអ្នកស្ងប់ ប្រាសចាកកំណាញ់ មិនប្រកាន់ មិនរលាស់ចោល (ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ)។
[១៨០] ពាក្យថា មុនិ មិននិយាយក្នុងហេតុដ៏ស្មើទេ មិននិយាយក្នុងហេតុដ៏ថោកទាប មិននិយាយក្នុងហេតុដ៏ខ្ពង់ខ្ពស់ទេ សេចក្តីថា ញាណ លោកហៅថា មោនៈ បានដល់ ប្រាជ្ញា ការដឹងសព្វ។បេ។ មុនិនោះ កន្លងនូវបណ្តាញជាគ្រឿងចំពាក់។ មុនិ រមែងមិននិយាយ មិនសំដែង មិនពោល មិនបំភ្លឺ មិនបញ្ចេញថា អញជាបុគ្គលប្រសើរ ឬថា អញជាបុគ្គលស្មើ ឬក៏ថា អញជាបុគ្គលថោកទាប ដូច្នេះឡើយ ហេតុនោះ ទ្រង់ត្រាស់ថា មុនិ មិននិយាយក្នុងហេតុដ៏ស្មើទេ មិននិយាយក្នុងហេតុដ៏ថោកទាបទេ មិននិយាយក្នុងហេតុដ៏ខ្ពង់ខ្ពស់ទេ។
[១៨១] អធិប្បាយពាក្យថា លោកជាអ្នកស្ងប់ ប្រាសចាកកំណាញ់ ត្រង់ពាក្យថា ជាអ្នកស្ងប់ គឺជាអ្នកស្ងប់ ព្រោះស្ងប់រាគៈ ជាអ្នកស្ងប់ អ្នករម្ងាប់ អ្នកស្ងប់រម្ងាប់ អ្នករលត់ទុក្ខ អ្នកសះស្បើយទុក្ខ ព្រោះស្ងប់ទោសៈ មោហៈ។បេ។ ព្រោះស្ងប់ ព្រោះរម្ងាប់ ព្រោះធ្លុះធ្លាយ ព្រោះរលត់ ព្រោះប្រាសចេញ ព្រោះសះស្បើយ នូវអភិសង្ខារ ជាអកុសលទាំងពួង
ID: 637353646909191053
ទៅកាន់ទំព័រ៖