ព្រះត្រៃបិដក ភាគ ៦៦
ជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គក្តី ជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គក្តី ជាអ្នកប្រព្រឹត្តសបទានចារិកធុតង្គក្តី ជាអ្នកប្រព្រឹត្តខលុបច្ឆាភត្តិកធុតង្គក្តី ជាអ្នកប្រព្រឹត្តនេសជ្ជិកធុតង្គក្តី ជាអ្នកប្រព្រឹត្តយថាសន្ថតិកធុតង្គក្តី បានបឋមជ្ឈានក្តី បានទុតិយជ្ឈានក្តី បានតតិយជ្ឈានក្តី បានចតុត្ថជ្ឈានក្តី បានអាកាសានញ្ចាយតនសមាបត្តិក្តី បានវិញ្ញាណញ្ចាយតនសមាបត្តិក្តី បានអាកិញ្ចញ្ញាយតនសមាបត្តិក្តី បាននេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី ទាំងនេះហៅថា គុណរបស់ខ្លួន។ បុគ្គលគប្បីដឹង គប្បីដឹងទួទៅ គប្បីដឹងផ្សេងៗ គប្បីដឹងចំពោះ គប្បីចាក់ធ្លុះ នូវគុណណាមួយរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីដឹងនូវធម៌ណាមួយជាខាងក្នុង។ ពាក្យថា ខាងក្រៅ គឺគុណទាំងនោះ គប្បីមានដល់ឧបជ្ឈាយ៍ ឬអាចារ្យ ហេតុនោះ (ទ្រង់ត្រាស់) ថា ជាខាងក្នុង ឬខាងក្រៅ។
[១២] ពាក្យថា បុគ្គលមិនគប្បីធ្វើនូវកម្លាំង ដោយធម៌នោះ គឺមិនគប្បីធ្វើនូវកម្លាំង មិនគប្បីធ្វើនូវសេចក្តីរឹងត្អឹង មិនគប្បីធ្វើនូវសេចក្តីប្រកាន់ មិនគប្បីធ្វើនូវការប៉ោងឡើង មិនគប្បីធ្វើនូវការក្រអឺតក្រអោងដោយគុណរបស់ខ្លួនផង ដោយគុណរបស់បុគ្គលដទៃផង មិនគប្បីញុំាងសេចក្តីប្រកាន់ឲ្យកើតដោយគុណនោះ មិនគប្បីរឹងរូស
ID: 637351912706632026
ទៅកាន់ទំព័រ៖