ព្រះត្រៃបិដក ភាគ ៦៦

កាលណា​ព្រះមានព្រះភាគ​អង្គ​នោះ​ ទ្រង់​ញុំាង​បរិស័ទ​ឲ្យដឹង​ដោយ​ព្រះសូរសៀង ព្រះសូរសៀង​ព្រះមានព្រះភាគ​អង្គ​នោះ​ មិន​ខ្ចាយ​ចេញទៅ​ខាងក្រៅ​អំពី​បរិស័ទ។ ព្រះមានព្រះភាគ​អង្គ​នោះ មាន​ព្រះសូរសៀង​ដូចជា​សំឡេង​ព្រហ្ម​ មាន​ព្រះសូរសៀង​ដូចជា​សំឡេង​សត្វ​ករវិក ហេតុ​នោះ លោក​ពោល​ថា ព្រះមានព្រះភាគ មាន​ព្រះសូរសៀង​ពីរោះ​យ៉ាងនេះ។ ពាក្យ​ថា ព្រះ​សាស្តា គឺ​ព្រះមានព្រះភាគ​ជា​អ្នកនាំ​ពួក។ នាយ​ពួក ញុំាង​ពួក​ទាំងឡាយ​ឲ្យ​ឆ្លងផ្លូវ​លំបាក​ គឺ​ឲ្យ​ឆ្លងផ្លូវ​លំបាក​គឺ​ចោរ ឲ្យ​ឆ្លងផ្លូវ​លំបាក​គឺ​ម្រឹគ​សាហាវ ឲ្យ​ឆ្លងផ្លូវ​លំបាក​គឺ​ការអត់ឃ្លាន​ ឲ្យ​ឆ្លង ឲ្យ​ឆ្លង​ឡើង ឲ្យ​ឆ្លង​ចេញ ឲ្យ​ឆ្លងផុត​ផ្លូវលំ​បា​កគឺ​ការ​មិន​មាន​ទឹក ឲ្យបាន​ដល់ទី​ក្សេម​ យ៉ាងណាមិញ ព្រះមានព្រះភាគ​ជា​អ្នកនាំ​ពួក តែង​ញុំាង​ពួក​សត្វ​ឲ្យ​ឆ្លងផ្លូវ​លំបាក​ គឺ​ឲ្យ​ឆ្លងផ្លូវ​លំបាក​គឺជា​តិ ឲ្យ​ឆ្លងផ្លូវ​លំបាក​គឺ​ជរា ឲ្យ​ឆ្លងផ្លូវ​លំបាក​គឺ​ព្យាធិ​ ឲ្យ​ឆ្លងផ្លូវ​លំបាក​គឺ​មរណៈ សោ​កៈ បរិទេវៈ ទុក្ខៈ ទោ​មនស្សៈ ឧបា​យា​សៈ ឲ្យ​ឆ្លងផ្លូវ​លំបាក​គឺ​រាគៈ​ ឲ្យ​ឆ្លងផ្លូវ​លំបាក​គឺ​ទោសៈ មោហៈ មានះ ទិដ្ឋិ កិលេស ទុច្ចរិត ឲ្យ​ឆ្លង​សេច​ក្តី​សាំ​ញុំា​គឺ​រាគៈ​ ឲ្យ​ឆ្លង​សេច​ក្តី​សាំ​ញុំា​គឺ​ទោសៈ មោហៈ មានះ ទិដ្ឋិ ឲ្យ​ឆ្លង ឲ្យ​ឆ្លង​ឡើង ឲ្យ​ឆ្លង​ចេញ​ ឲ្យ​ឆ្លងផុត នូវ​សេច​ក្តី​សាំ​ញុំា​គឺ​កិលេស ឲ្យ​ដល់ទី​ក្សេម គឺ​អមត​និព្វាន ក៏​យ៉ាងនោះ​ដែរ​ ហេតុ​នោះ ព្រះមានព្រះភាគ​ជា​អ្នកនាំ​ពួក យ៉ាងនេះ​ខ្លះ។ មួយទៀត ព្រះមានព្រះភាគ​ទ្រង់​ទូន្មាន​ ណែនាំ ប្រៀនប្រដៅ
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 637353648720591666
ទៅកាន់ទំព័រ៖