ព្រះត្រៃបិដក ភាគ ៦៦

ព្រះមានព្រះភាគ ស្តេច​មកកាន់​ពួក​ព្រះអរហន្ត​ទាំងឡាយ ហេតុ​នោះ (លោក​ពោល​ថា​) ចុះ​ចាក​ឋាន​តុសិត មកកាន់​ពួក យ៉ាងនេះ​ខ្លះ។ ព្រះមានព្រះភាគ ឈ្មោះថា មាន​ពួក ព្រោះ​មាន​ពួក។ ព្រះមានព្រះភាគ ឈ្មោះថា មាន​ពួក​ ព្រោះ​ជា​អាចារ្យ​នៃ​ពួក។ ព្រះមានព្រះភាគ ឈ្មោះថា មាន​ពួក ព្រោះ​ជា​សាស្តា​នៃ​ពួក។ ព្រះមានព្រះភាគ ឈ្មោះថា មាន​ពួក ព្រោះ​ទ្រង់​រក្សា​ពួក។ ព្រះមានព្រះភាគ ឈ្មោះថា មាន​ពួក​ ព្រោះ​ទ្រង់​ទូន្មាន​ពួក។ ព្រះមានព្រះភាគ ឈ្មោះថា មាន​ពួក ព្រោះ​ទ្រង់​ប្រៀនប្រដៅ​ពួក។ ព្រះមានព្រះភាគ ឈ្មោះថា មាន​ពួក ព្រោះ​ទ្រង់​អង់អាច ចូល​ទៅ​រក​ពួក។ ព្រះមានព្រះភាគ​ ឈ្មោះថា មាន​ពួក ព្រោះ​ពួក តែង​ស្តាប់​ដោយ​គោរព (នូវ​ពាក្យ​) នៃ​ព្រះមានព្រះភាគ​នោះ ផ្ទៀង​សោតៈ​ស្តាប់​ ដំ​កល់​ទុក​នូវ​ចិត្ត​ដើម្បី​ដឹង។ ព្រះមានព្រះភាគ ឈ្មោះថា មាន​ពួក ព្រោះ​ទ្រង់​ញុំាង​ពួក​ឲ្យ​ក្រោក​ចេញ​អំពី​អកុសលធម៌​ ហើយ​ឲ្យ​តាំងនៅ​ក្នុង​កុសលធម៌។ ព្រះមានព្រះភាគ ឈ្មោះថា មាន​ពួក របស់​ពួក​នៃ​ភិក្ខុ។ ព្រះមានព្រះភាគ ឈ្មោះថា មាន​ពួក របស់​ពួក​នៃ​ភិក្ខុនី។ ព្រះមានព្រះភាគ ឈ្មោះថា មាន​ពួក​ របស់​ពួក​នៃ​ឧបាសក។ ព្រះមានព្រះភាគ ឈ្មោះថា មាន​ពួក របស់​ពួក​នៃ​ឧបាសិកា។ ព្រះមានព្រះភាគ ឈ្មោះថា មាន​ពួក របស់​ពួក​នៃ​ព្រះរាជា។ ព្រះមានព្រះភាគ ឈ្មោះថា មាន​ពួក​ របស់​ពួក​នៃ​ក្សត្រ របស់​ពួក​នៃ​ព្រាហ្មណ៍ របស់​ពួក​នៃ​វេស្សៈ របស់​ពួក​នៃ​សុទ្ទៈ របស់​ពួក​នៃ​ទេវតា​ របស់​ពួក​នៃ​ព្រហ្ម។
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637353649297138071
ទៅកាន់ទំព័រ៖