ព្រះត្រៃបិដក ភាគ ៦៦
ព្រះមានព្រះភាគ មានសង្ឃ មានគណៈ ជាគណាចារ្យ បានស្តេចមកចូលទៅជិត ចូលទៅជិតព្រម បានដល់នូវសង្កស្សនគរ ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគ ចុះចាកឋានតុសិត មកកាន់ពួក។ ហេតុនោះ ព្រះសារីបុត្តត្ថេរពោលថា
(ព្រះសារីបុត្តមានអាយុ ពោលដូច្នេះថា) ក្នុងកាលមុនអំពីកាលនេះ ខ្ញុំមិនបានឃើញ ទាំងមិនបានឮ (អំពីសំណាក់) អ្នកណាមួយទេ ព្រះសាស្តា មានព្រះសូរសៀងពីរោះ យ៉ាងនេះ ទ្រង់ចុះចាកឋានតុសិត មកកាន់ពួក។
[១៨៩] ព្រះមានព្រះភាគ ទ្រង់មានចក្ខុប្រាកដដល់លោក ព្រមទាំងទេវលោក ទ្រង់កំចាត់បង់នូវងងឹតទាំងពួង តែមួយអង្គឯង បានដល់នូវសេចក្តីត្រេកអរ។
[១៩០] ពាក្យថា ដល់លោក ព្រមទាំងទេវលោក គឺដល់លោក ព្រមទាំងទេវលោក ព្រមទាំងមារលោក ព្រមទាំងព្រហ្មលោក ដល់ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហេតុនោះ (លោកពោលថា) ដល់លោក ព្រមទាំងទេវលោក។
[១៩១] ពាក្យថា ទ្រង់មានចក្ខុប្រាកដ អធិប្បាយថា ពួកទេវតាឃើញព្រះមានព្រះភាគ កាលគង់លើថ្មបណ្ឌុកម្ពល ក្រោមម្លប់បារិច្ឆត្តកព្រឹក្ស នាឋានតាវត្តិង្ស ទ្រង់សំដែងធម៌យ៉ាងណា
ID: 637353650312322328
ទៅកាន់ទំព័រ៖