ព្រះត្រៃបិដក ភាគ ៦៦

​ពួក​មនុស្ស​ក៏​រមែង​ឃើញ​យ៉ាងនោះ។ មនុស្ស​ទាំងឡាយ ឃើញ​យ៉ាងណា ពួក​ទេវតា​ឃើញ​យ៉ាងនោះ។ ព្រះមានព្រះភាគ​ប្រាកដ​ដល់​ពួក​ទេវតា យ៉ាងណា ប្រាកដ​ដល់​ពួក​មនុស្ស​យ៉ាងនោះ។ ព្រះមានព្រះភាគ​ប្រាកដ​ដល់​ពួក​មនុស្ស​យ៉ាងណា ប្រាកដ​ដល់​ពួក​ទេវតា​យ៉ាងនោះ ហេតុ​នោះ​ (លោក​ពោល​ថា​) មាន​ចក្ខុ​ប្រាកដ យ៉ាងនេះ​ខ្លះ។ មួយទៀត ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​នុ៎ះ​ ដែល​មានចិត្ត​មិនទាន់​ទូន្មាន​ទេ ប្រាកដ​ដោយ​ភេទ​នៃ​អ្នកមាន​ចិត្ត​ទូន្មាន មានចិត្ត​មិនទាន់​រម្ងាប់​ទេ​ ប្រាកដ​ដោយ​ភេទ​នៃ​អ្នកមាន​ចិត្ត​រម្ងាប់ មានចិត្ត​មិនទាន់​ស្ងប់ស្ងាត់​ទេ ប្រាកដ​ដោយ​ភេទ​នៃ​អ្នកមាន​ចិត្តស្ងប់​ស្ងាត់​ មិនទាន់​មានទុក្ខ​រលត់​ទេ ប្រាកដ​ដោយ​ភេទ​នៃ​អ្នកមាន​ទុក្ខ​រលត់ យ៉ាងណាមិញ។
ពួក​សមណព្រាហ្មណ៍ ដែល​មាន​បរិវារ​ហែហម មិន​មាន​សេចក្តី​បរិសុទ្ធ​ខាងក្នុង​ មាន​លំអ​ខាងក្រៅ ត្រេច​ទៅ​ក្នុង​លោក ដូចជា​កុណ្ឌល​ដែល​ធ្វើអំពី​ដីស្អិត មាន​សភាព​ដ៏​សមគួរ​ ឬដូច​ជា​មាស​កៈ​ទង់ដែង ដែល​ក្រឡៃ​មាស (យ៉ាងណាមិញ​)។

 ចំណែក​ព្រះមានព្រះភាគ មិន​ប្រាកដ​យ៉ាងនោះ​ទេ។ ព្រះមានព្រះភាគ​ ទ្រង់​មាន​ព្រះទ័យ​ទូន្មាន​ហើយ ប្រាកដ​ដោយ​ភេទ​នៃ​អ្នកមាន​ចិត្ត​ទូន្មាន ទ្រង់​មាន​ព្រះទ័យ​រម្ងាប់​ហើយ​ ប្រាកដ​ដោយ​ភេទ​នៃ​អ្នកមាន​ចិត្ត​រម្ងាប់ ទ្រង់​មាន​ព្រះទ័យ​ស្ងប់​រម្ងាប់​ហើយ ប្រាកដ​ដោយ​ភេទ​នៃ​អ្នកមាន​ចិត្តស្ងប់​រម្ងាប់​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 637353650737205687
ទៅកាន់ទំព័រ៖