ព្រះត្រៃបិដក ភាគ ៦៦

រឹងរូស​ក្រៃលែង​ មាន​ក្បាល​ងើបឡើង​ដោយ​គុណ​នោះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ធ្វើ​នូវ​កម្លាំង​ដោយ​ធម៌​នោះ។
 [១៣​] ពាក្យ​ថា សេចក្តី​រលត់​នោះ ពួក​សប្បុរស​មិន​ពោល​ហើយ​ គឺ​សេចក្តី​រលត់​នោះ ពួក​អ្នក​ស្ងប់ អ្នក​រម្ងាប់ សប្បុរស គឺ​ព្រះពុទ្ធ សាវ័ក​របស់​ព្រះពុទ្ធ​ ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ មិន​ពោល មិន​ពោល​សព្វគ្រប់ មិន​ប្រាប់ មិន​សំដែង មិន​បញ្ញត្ត​ មិន​តាំង​ទុក មិន​បើក មិន​ចែក មិន​ធ្វើឲ្យ​រាក់ មិន​ប្រកាស​ហើយ ហេតុ​នោះ ទ្រង់​ត្រាស់​ថា​ សេចក្តី​រលត់​នោះ ពួក​សប្បុរស​មិន​ពោល​ហើយ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
បុគ្គល​គប្បី​ដឹង​នូវ​ធម៌​ណាមួយ​ជា​ខាងក្នុង ឬខាងក្រៅ បុគ្គល​មិន​គប្បី​ធ្វើ​នូវ​កម្លាំង​ដោយ​ធម៌​នោះ​ សេចក្តី​រលត់​នោះ ពួក​សប្បុរស​មិន​ពោល​ហើយ។
[១៤​] បុគ្គល មិន​គប្បី​សំគាល់​ថា ប្រសើរ​ជាង​ ថា​ថោកទាប​ជាង ឬថា​ស្មើគ្នា​ដោយ​គុណ​នោះ​ឡើយ បុគ្គល​បើ​ត្រូវ​អាការៈ​ទាំងឡាយ មាន​សភាព​ជាអនេក​ គ្រប​សង្កត់​ហើយ មិន​គប្បី​តាំងខ្លួន​ទេ។

 [១៥​] ពាក្យ​ថា មិន​គប្បី​សំគាល់​ថា ប្រសើរ​ជាង​ដោយ​គុណ​នោះ​ គឺ​មិន​គប្បី​ញុំាង​មានះ​ឲ្យ​កើត​ថា អញ​ជា​អ្នក​ប្រសើរ​ដូច្នេះ ដោយ​ជាតិ​ក្តី
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 637351913216854849
ទៅកាន់ទំព័រ៖