ព្រះត្រៃបិដក ភាគ ៦៦

ហេតុ​នោះ (លោក​ពោល​ថា​) ព្រះមានព្រះភាគ មាន​ចក្ខុ​ប្រាកដ យ៉ាងនេះ​ខ្លះ។
 ពាក្យ​ថា ទ្រង់​មាន​ចក្ខុ សេចក្តី​ថា ព្រះមានព្រះភាគ មាន​ចក្ខុ ដោយ​ចក្ខុ​ ៥ គឺ​មាន​ចក្ខុ​ដោយ​មំសចក្ខុ ១ មាន​ចក្ខុ​ដោយ​ទិព្វចក្ខុ ១ មាន​ចក្ខុ​ដោយ​បញ្ញាចក្ខុ ១ មាន​ចក្ខុ​ដោយ​ពុទ្ធ​ចក្ខុ ១ មាន​ចក្ខុ​ដោ​យស​មន្ត​ចក្ខុ ១។
 ព្រះមានព្រះភាគ មាន​ចក្ខុ​ដោយ​មំសចក្ខុ តើ​ដូចម្តេច។ ក្នុង​មំសចក្ខុ​របស់​ព្រះមានព្រះភាគ​ មាន​សម្បុរ ៥ គឺ​សម្បុរ​ខៀវ ១ សម្បុរ​លឿង ១ សម្បុរ​ក្រហម ១ សម្បុរ​ខ្មៅ ១ សម្បុរស ១។ រោម​ព្រះនេត្រ​របស់​ព្រះមានព្រះភាគ តាំងនៅ​ត្រង់​ទីណា ទីនោះ​មាន​សម្បុរ​ខៀវ​ ខៀវស្រងាត់ គួរ​ជ្រះថ្លា គួរ​រមិលមើល ស្រដៀងនឹង​ផ្កាត្រកៀត។ ទី​ក្រៅអំពី​នោះ​ មាន​សម្បុរ​លឿង លឿងទុំ ដូច​សម្បុរ​មាស គួរ​ជ្រះថ្លា គួរ​រមិលមើល ស្រដៀងនឹង​ផ្កា​កណ្ណិ​ការ។ រណ្តៅ​ព្រះនេត្រ​ទាំងពីរ​ខាង​របស់​ព្រះមានព្រះភាគ មាន​សម្បុរ​ក្រហម ក្រហមឆ្អៅ​ គួរ​ជ្រះថ្លា គួរ​រមិលមើល ស្រដៀងនឹង​អណ្តើក​មាស។ ត្រង់​កណ្តាល មាន​សម្បុរ​ខ្មៅ​ ខ្មៅស្រិល មិន​មាន​សៅហ្មង យ៉ាង​ស្និទ្ធ គួរ​ជ្រះថ្លា គួរ​រមិលមើល ស្រដៀងនឹង​ផ្លែ​ផ្គាំ។ ក្រៅអំពី​នោះ មាន​សម្បុរស សសុទ្ធ
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 637353651476717005
ទៅកាន់ទំព័រ៖