ព្រះត្រៃបិដក ភាគ ៦៦
សក្បុះ សត្រសុះ គួរជ្រះថ្លា គួររមិលមើល ស្រដៀងនឹងផ្កាយព្រឹក។ ព្រះមានព្រះភាគ ទ្រង់ទតឃើញជុំវិញចម្ងាយ ១ យោជន៍ ទាំងយប់ទាំងថ្ងៃ ដោយព្រះមំសចក្ខុតាមប្រក្រតីនោះ ដែលកើតអំពីសុចរិតកម្ម ក្នុងកាលមុន រាប់ទាំងអត្តភាពផង។ ទោះបីងងឹតប្រកបដោយអង្គ ៤ គឺព្រះអាទិត្យអស្តង្គត ១ ថ្ងៃឧបោសថជាចំណែកខាងរនោច ១ ដងព្រៃជិតស៊្លុប ១ ភ្លៀងធំខុសកាលតាំងឡើង ១។ ព្រះមានព្រះភាគ ទ្រង់ទតឃើញជុំវិញចម្ងាយ ១ យោជន៍ ក្នុងទីងងឹត ប្រកបដោយអង្គ ៤ សូម្បីមានសភាពយ៉ាងនេះ។ ព្រះអង្គមិនមានជញ្ជាំង ឬសន្ទះទ្វារ កំផែង ឬភ្នំ គុម្ពឈើ ឬវល្លិ៍ ជាគ្រឿងរាំងនូវកិរិយាឃើញរូបទាំងឡាយទេ។ បើទុកជាគេដាក់គ្រាប់ល្ង ១ គ្រាប់ ក្នុងរទេះពេញដោយល្ង ធ្វើឲ្យជាគ្រឿងចំណាំ ក៏នៅតែព្រះមានព្រះភាគ ទ្រង់រើសយកគ្រាប់ល្ងនោះបានវិញដដែល។ ព្រះមំសចក្ខុជាប្រក្រតីរបស់ព្រះមានព្រះភាគ បរិសុទ្ធយ៉ាងនេះឯង។ ព្រះមានព្រះភាគ មានចក្ខុដោយមំសចក្ខុយ៉ាងនេះ។
ព្រះមានព្រះភាគ មានចក្ខុដោយទិព្វចក្ខុ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងផុតចក្ខុរបស់មនុស្ស ទ្រង់ទតឃើញពួកសត្វកំពង់ច្យុត កំពុងកើត ជាសត្វថោកទាប
ID: 637353651877394731
ទៅកាន់ទំព័រ៖