ព្រះត្រៃបិដក ភាគ ៦៦
ឧត្តម មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានដំណើរល្អ មានដំណើរអាក្រក់ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ ពួកសត្វដ៏ចំរើនទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត តិះដៀលព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ កាន់យកអំពើនៃមិច្ឆាទិដ្ឋិ ពួកសត្វនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅហើយ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្យ៉ាងទៀត ពួកសត្វដ៏ចំរើននេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលព្រះអរិយៈ ជាសម្មាទិដ្ឋិ កាន់យកអំពើនៃសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅហើយ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រះមានព្រះភាគ ទ្រង់មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងផុតចក្ខុរបស់មនុស្ស ទ្រង់ឃើញពួកសត្វដែលកំពុងច្យុត កំពុងកើត ជាសត្វថោកទាប ឧត្តម មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានដំណើរល្អ មានដំណើរអាក្រក់ ទ្រង់ជ្រាបនូវពួកសត្វដែលអន្ទោលទៅតាមកម្មយ៉ាងនេះ។ មួយទៀត ព្រះមានព្រះភាគ កាលបើចង់ឃើញ គប្បីឃើញលោកធាតុ ១ ខ្លះ ឃើញលោកធាតុ ២ ខ្លះ ឃើញលោកធាតុ ៣ ខ្លះ
ID: 637353652141814819
ទៅកាន់ទំព័រ៖