ព្រះត្រៃបិដក ភាគ ៦៦
ឃើញលោកធាតុ ៤ ខ្លះ ឃើញលោកធាតុ ៥ ខ្លះ ឃើញលោកធាតុ ១០ ខ្លះ ឃើញលោកធាតុ ២០ ខ្លះ ឃើញលោកធាតុ ៣០ ខ្លះ ឃើញលោកធាតុ ៤០ ខ្លះ ឃើញលោកធាតុ ៥០ ខ្លះ ឃើញលោកធាតុតូច ១ពាន់ ខ្លះ ឃើញលោកធាតុជាកណ្តាល ១ ពាន់ ២ ជាន់ ខ្លះ (១ លាន) ឃើញលោកធាតុ ១ ពាន់ ៣ ជាន់ខ្លះ (១០០ កោដិ) ឃើញលោកធាតុច្រើនពាន់ខ្លះ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ប្រាថ្នាត្រឹមណា គប្បីទតឃើញត្រឹមនោះ។ ទិព្វចក្ខុរបស់ព្រះមានព្រះភាគបរិសុទ្ធយ៉ាងនេះ។ ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយទិព្វចក្ខុ យ៉ាងនេះ។
ព្រះមានព្រះភាគ មានចក្ខុដោយបញ្ញាចក្ខុ តើដូចម្តេច។ ព្រះមានព្រះភាគ មានបញ្ញាច្រើន មានបញ្ញាក្រាស់ មានបញ្ញារីករាយ មានបញ្ញារហ័ស មានបញ្ញាក្លាហាន មានបញ្ញាទំលាយបង់នូវកិលេស ឈ្លាសក្នុងប្រភេទនៃបញ្ញា មានញាណបែកធ្លាយ បានសម្រេចបដិសម្ភិទា បានសម្រេចចតុវេសារជ្ជញ្ញាណ ទ្រទ្រង់នូវកម្លាំង ១០ ជាបុរសដ៏ប្រសើរ ជាសីហបុរស ជានាគបុរស ជាអាជញ្ញបុរស ជាបុរសអ្នកនាំនូវធុរៈ មានញាណមិនមានទីបំផុត មានតេជះមិនមានទីបំផុត មានយសមិនមានទីបំផុត ស្តុកស្តម្ភ មាំមួន មានទ្រព្យ ទ្រង់ទូន្មាន ណែនាំ
ID: 637353652463232422
ទៅកាន់ទំព័រ៖