ព្រះត្រៃបិដក ភាគ ៦៦

ប្រៀនប្រដៅ​ឲ្យ​ស្គាល់ ឲ្យ​ចាក់ធ្លុះ ឲ្យ​ប្រាថ្នា ឲ្យ​ជ្រះថ្លា។ ព្រោះ​ព្រះមានព្រះភាគ​អង្គ​នោះ​ ទ្រង់​ញុំាង​មគ្គ​ដែល​មិនទាន់​កើត ឲ្យ​កើតឡើង ទ្រង់​ញុំាង​មគ្គ​ដែល​មិនទាន់​កើតឡើង​ព្រម​ ឲ្យ​កើតឡើង​ព្រម ទ្រង់​ប្រាប់​មគ្គ​ដែល​មិនទាន់​បាន​ប្រាប់ ជា​អ្នកដឹង​នូវ​មគ្គ​ ជ្រាប​ច្បាស់​នូវ​មគ្គ ឈ្លាសវៃ​ក្នុង​មគ្គ។ ឯ​ពួក​សាវ័ក​ក្នុង​កាល​ឥឡូវនេះ​ គ្រាន់តែ​ជា​អ្នកដើរតាម​ផ្លូវ​មកតាមក្រោយ។ ព្រោះថា ព្រះមានព្រះភាគ​នោះ ទ្រង់​ជ្រាប​ហេតុ​ដែល​គួរ​ជ្រាប​ ទ្រង់​ឃើញ​ហេតុ​ដែល​គួរ​ឃើញ ទ្រង់​មាន​ចក្ខុ មានធម៌ មាន​ញាណ មាន​ភាព​ដ៏​ប្រសើរ ទ្រង់​ពោល​ សំដែង បង្អោន​នូវ​ប្រយោជន៍ ជា​អ្នកឲ្យ​នូវ​ព្រះនិព្វាន ជា​ម្ចាស់​ហេតុ​ធម៌​ ជា​ព្រះ​តថាគត។ ហេតុ​ណាមួយ ដែល​ព្រះមានព្រះភាគ​នោះ​មិន​ជ្រាប មិនឃើញ មិន​ជាក់ច្បាស់​ មិន​ធ្វើឲ្យ​ប្រាកដ មិន​ពាល់ត្រូវ​ដោយ​បញ្ញា មិនដែល​មាន​ទេ។ ធម៌​ទាំងអស់ រាប់ទាំង​អតីត​ អនាគត បច្ចុប្បន្ន រមែង​មកកាន់​គន្លង​ចំមុខ​ព្រះ​ញាណ​នៃ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ដោយ​អាការ​ទាំងពួង។ ឈ្មោះថា វត្ថុ​ណាមួយ​ដែល​ត្រូវ​យល់ ត្រូវ​ដឹង ប្រយោជន៍​ខ្លួន​ក្តី​ ប្រយោជន៍​អ្នកដទៃ​ក្តី ប្រយោជន៍​ទាំងពីរ​ក្តី ប្រយោជន៍​ជា​បច្ចុប្បន្ន​ក្តី ប្រយោជន៍​ក្នុង​លោកខាងមុខ​ក្តី​ ប្រយោជន៍​រាក់​ក្តី ប្រយោជន៍​ជ្រៅ​ក្តី ប្រយោជន៍​លាក់​ក្តី ប្រយោជន៍​កំបាំង​ក្តី​ ប្រយោជន៍​ដែល​ត្រូវ​ណែនាំ​ក្តី ប្រយោជន៍​ដែល​បាន​នាំចេញ​ស្រាប់ហើយ​ក្តី ប្រយោជន៍​មិន​មានទោស​ក្តី​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 637353652757279593
ទៅកាន់ទំព័រ៖