ព្រះត្រៃបិដក ភាគ ៦៦

ព្រមទាំង​ព្រហ្ម ពួក​សត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រមទាំង​មនុស្សជា​សម្មតិទេព​ និង​មនុស្ស​ដ៏​សេស ក៏​ប្រព្រឹត្តទៅ​ខាងក្នុង​ពុទ្ធញ្ញាណ​ក៏​យ៉ាងនោះ​ឯង។ ពួក​បក្សី​ណាមួយ​ ដោយហោចទៅ រាប់​តាំងពី​គ្រុឌ​ឈ្មោះ​វេនតេយ្យ ប្រព្រឹត្តទៅ​ក្នុង​ប្រទេស​នៃ​អាកាស​ យ៉ាងណា ពួក​ជន​ណា មាន​បញ្ញា​ស្មើនឹង​ព្រះ​សារីបុត្ត សូម្បី​ជន​ទាំងនោះ ក៏​ប្រព្រឹត្តទៅ​ក្នុង​ប្រទេស​នៃ​ពុទ្ធញ្ញាណ​ យ៉ាងនោះ​ឯង។ ពុទ្ធញ្ញាណ​ផ្សាយ​គ្រប​នូវ​បញ្ញា​នៃ​ទេវតា និង​មនុស្ស​ទាំងឡាយ ហើយ​ឋិតនៅ។ ​ពួក​ជន​ណាមួយ ជា​ខត្តិយ​បណ្ឌិត​ក្តី ព្រា​ហ្ម​ណបណ្ឌិត​ក្តី​ គហបតិ​បណ្ឌិត​ក្តី សមណ​បណ្ឌិត​ក្តី ជា​បណ្ឌិត មាន​ប្រាជ្ញាល្អិត មាន​បរ​ប្ប​វាទ​ធ្វើ​ហើយ​ មាន​សភាព​ដូចជា​ខ្មាន់ធ្នូ​អ្នក​បាញ់​រោម​កន្ទុយ អាច​ទំ​លាយ​នូវ​ទិដ្ឋិ​ទាំងឡាយ​ដោយ​ប្រាជ្ញា​បាន​ ​ពួក​ជន​ទាំងនោះ ក៏​តាក់តែង រៀបចំ​នូវ​បញ្ហា ហើយ​ចូល​ទៅ​សួរ​ព្រះ​តថាគត។ បញ្ហា​ទាំងនោះ ព្រះមានព្រះភាគ​ ទ្រង់​សំដែង ទាំង​ដោះស្រាយ​ហើយ ជា​ប្រស្នា​ដែល​ព្រះមានព្រះភាគ​គួរ​សំដែង​ចេញ​នូវ​ហេតុ​ ទាំង​ជា​ប្រស្នា​ដែល​ព្រះអង្គ​គួរ​បញ្ឈប់​ទុក។ ជន​ទាំងនោះ នាំគ្នា​ចុះចូល​ព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់​រុងរឿង​ក្នុង​ទីប្រជុំ​នោះ ដោយ​បញ្ញា ព្រះមានព្រះភាគ​ មាន​ចក្ខុ​ដោយ​បញ្ញាចក្ខុ យ៉ាងនេះ។
 ព្រះមានព្រះភាគ មាន​ចក្ខុ​ដោយ​ពុទ្ធ​ចក្ខុ តើ​ដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់​ប្រមើល​មើល​សត្វលោក​ដោយ​ពុទ្ធ​ចក្ខុ បានឃើញ​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 637353653651097362
ទៅកាន់ទំព័រ៖