ព្រះត្រៃបិដក ភាគ ៦៦
នូវសត្វទាំងឡាយ មានធូលីស្រាលស្តើងក្នុងភ្នែក មានធូលីក្រាស់ក្នុងភ្នែក មានឥន្រ្ទិយក្លៀវក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ជាសត្វឲ្យដឹងបានដោយងាយ ឲ្យដឹងបានដោយកម្រ នូវសត្វពួកខ្លះ ជាអ្នកឃើញទោសក្នុងបរលោក ថាគួរខ្លាច។ ដូចជលជាតពួកខ្លះ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ក្នុងត្រពាំងព្រលិតក្តី ក្នុងត្រពាំងឈូកក្រហមក្តី ក្នុងត្រពាំងឈូកសក្តី ដុះក្នុងទឹក ចំរើនក្នុងទឹក លូតតាមទឹក លិចចុះខាងក្នុងដែលទឹកចិញ្ចឹមហើយ ផ្កាជលជាតពួកខ្លះ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដុះក្នុងទឹក ចំរើនក្នុងទឹក ឋិតនៅស្មើនឹងទឹក ជលជាតពួកខ្លះ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដុះក្នុងទឹក ចំរើនក្នុងទឹក ឋិតនៅផុតពីទឹក មិនទទឹកដោយទឹក យ៉ាងណា ព្រះមានព្រះភាគ ទ្រង់ប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ ទ្រង់ទតឃើញនូវសត្វទាំងឡាយ ដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយក្លៀវក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ជាសត្វឲ្យដឹងបានដោយងាយ ឲ្យដឹងបានដោយកម្រ នូវសត្វពួកខ្លះ ជាអ្នកឃើញទោសក្នុងបរលោកថា គួរខ្លាច ក៏យ៉ាងនោះឯង។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា បុគ្គលនេះ ជារាគចរិត នេះជាទោសចរិត នេះជាមោហចរិត នេះជាវិតក្កចរិត នេះជាសទ្ធាចរិត
ID: 637353653963988878
ទៅកាន់ទំព័រ៖