ព្រះត្រៃបិដក ភាគ ៦៦
គោត្រក្តី ភាពនៃខ្លួនជាកូនអ្នកមានត្រកូលក្តី ភាពនៃខ្លួនមានសម្បុរល្អក្តី ទ្រព្យក្តី ការស្វាធ្យាយន៍ក្តី ការងារក្តី សិល្បៈក្តី ថ្នាក់នៃវិជ្ជាក្តី សុតៈក្តី បដិភាណក្តី វត្ថុណាមួយក្តី ហេតុនោះ ទ្រង់ត្រាស់ថា មិនគប្បីសំគាល់ថា ប្រសើរជាង ដោយគុណនោះ។
[១៦] ពាក្យថា ថោកទាបជាង ឬថាស្មើគ្នា គឺបុគ្គលមិនគប្បីញុំាងសេចក្តីប្រកាន់ទាប ឲ្យកើតឡើងថា អញជាអ្នកថោកទាបដូច្នេះ ដោយជាតិក្តី គោត្រក្តី។បេ។ វត្ថុណាមួយក្តី មិនគប្បីញុំាងសេចក្តីប្រកាន់ឲ្យកើតឡើងថា អញជាអ្នកស្មើគ្នាដូច្នេះ ដោយជាតិក្តី គោត្រក្តី ភាពនៃខ្លួនជាកូនអ្នកមានត្រកូលក្តី ភាពនៃខ្លួនមានសម្បុរល្អក្តី ទ្រព្យក្តី ការស្វាធ្យាយន៍ក្តី ការងារក្តី សិល្បៈក្តី ថ្នាក់នៃវិជ្ជាក្តី សុតៈក្តី បដិភាណក្តី វត្ថុណាមួយក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ថោកទាបជាង ឬថាស្មើគ្នា។
[១៧] ពាក្យថា បុគ្គល បើត្រូវអាការៈទាំងឡាយ មានសភាពជាអនេក គ្របសង្កត់ហើយ គឺអាការៈមានប្រការៈជាអនេក គ្របសង្កត់ បៀតបៀន រួបរឹត ចោមរោមហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គល បើត្រូវអាការៈទាំងឡាយ មានសភាពជាអនេក គ្របសង្កត់ហើយ។
[១៨] ពាក្យថា មិនគប្បីតាំងខ្លួន សេចក្តីថា អត្តា លោកហៅថា ខ្លួន បុគ្គលមិនគប្បីតាំង តែងតាំង ដល់នូវការតែងតាំងខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីតាំងខ្លួន
ID: 637351913647066782
ទៅកាន់ទំព័រ៖