ព្រះត្រៃបិដក ភាគ ៦៦

 ព្រះមានព្រះភាគ មាន​ចក្ខុ​ដោ​យស​មន្ត​ចក្ខុ​ តើ​ដូចម្តេច។ ព្រះ​សព្វញ្ញុតញ្ញាណ លោក​ហៅថា សម​ន្ត​ចក្ខុ។ ព្រះមានព្រះភាគ​ទ្រង់​ចូល​ ចូល​ព្រម ទៅ​ជិត ជិត​ព្រម ដល់ ដល់​ព្រម ប្រកបដោយ​សព្វញ្ញុតញ្ញាណ។
ហេតុ​នីមួយ​ក្នុង​លោក​នេះ ដែល​ព្រះមានព្រះភាគ​នោះ​ ទ្រង់​មិនឃើញ ឬថា​មិន​ទ្រង់​ជ្រាប មិន​គួរ​ជ្រាប មិន​មាន​ទេ ហេតុ​ណា​ដែល​ត្រូវ​ដឹង​ ព្រះមានព្រះភាគ ទ្រង់​ជ្រាប​ហេតុ​នោះ​ទាំងអស់ ព្រោះហេតុនោះ ព្រះ​តថាគត​ទើប​ឈ្មោះថា​ សម​ន្ត​ចក្ខុ។

 ព្រះមានព្រះភាគ មាន​ចក្ខុ​ដោ​យស​មន្ត​ចក្ខុ​ យ៉ាងនេះ ហេតុ​នោះ (លោក​ពោល​ថា​) ព្រះមានព្រះភាគ មាន​ចក្ខុ​ប្រាកដ។
 [១៩២​] ពាក្យ​ថា កំចាត់​បង់​នូវ​ងងឹត​ទាំងពួង​ គឺ​ទ្រង់​បន្សាត់ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស មិន​ឲ្យ​ដល់​នូវ​ភាវៈ​មិន​មាន​បែបភាព នូវ​ងងឹត​គឺ​រាគៈ​ ងងឹត​គឺ​ទោសៈ ងងឹត​គឺ​មោហៈ ងងឹត​គឺ​មានះ ងងឹត​គឺ​ទិដ្ឋិ ងងឹត​គឺ​កិលេស ងងឹត​គឺ​ទុច្ចរិត​ គ្រឿង​ធ្វើឲ្យ​ងងឹត គ្រឿ​ធ្វើ​មិន​ឲ្យ​មាន​បញ្ញាចក្ខុ គ្រឿង​ធ្វើ​មិន​ឲ្យ​មាន​ញាណ ជា​គ្រឿងរ​លត់​បញ្ញា​ ជា​ចំណែក​នៃ​ការបៀតបៀន ដែល​មិន​ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន ហេតុ​នោះ (លោក​ពោល​ថា​) កំចាត់​បង់​នូវ​ងងឹត​ទាំងពួង។
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 637353654877830596
ទៅកាន់ទំព័រ៖