ព្រះត្រៃបិដក ភាគ ៦៦

 ព្រះមានព្រះភាគ មួយ​ព្រះអង្គ​ឯង ព្រោះ​ព្រះអង្គ​ប្រាសចាក​រាគៈ​ដោយ​ចំណែក​មួយ​ តើ​ដូចម្តេច។ ព្រះមានព្រះភាគ មួយ​ព្រះអង្គ​ឯង ព្រោះ​ប្រាសចាក​រាគៈ​ដោយ​ចំណែក​មួយ​ ព្រោះ​លះបង់​រាគៈ​ហើយ។ ព្រះមានព្រះភាគ មួយ​ព្រះអង្គ​ឯង ព្រោះ​ប្រាសចាក​ទោសៈ​ដោយ​ចំណែក​មួយ​ ព្រោះ​លះបង់​ទោសៈ​ហើយ។ ព្រះមានព្រះភាគ​មួយ​ព្រះអង្គ​ឯង ព្រោះ​ប្រាសចាក​មោហៈ​ដោយ​ចំណែក​មួយ​ ព្រោះ​លះបង់​មោហៈ​ហើយ។ ព្រះមានព្រះភាគ មួយ​ព្រះអង្គ​ឯង ព្រោះ​មិន​មាន​កិលេស ដោយ​ចំណែក​មួយ​ ព្រោះ​លះបង់​នូវ​កិលេស​ទាំងឡាយ​ហើយ។
 ព្រះមានព្រះភាគ មួយ​ព្រះអង្គ​ឯង ព្រោះ​ស្តេច​ទៅកាន់​ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ឯង​ តើ​ដូចម្តេច។ ដែល​ហៅថា ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ឯង (នោះ​) សំដៅយក​សតិ​ប្ប​ដ្ឋាន ៤ សម្ម​ប្ប​ធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ។
ព្រះមានព្រះភាគ មាន​ប្រក្រតី​ឃើញ​នូវ​ទីបំផុត​នៃ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃជា​តិ​ មាន​សេចក្តី​អនុ​គ្រោះ​ដោយ​ប្រ​យោជន៍ ទ្រង់​ជ្រាប​ច្បាស់​នូវ​ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ឯង ជន​ទាំងឡាយ​ក្នុង​កាលមុន​ បាន​ឆ្លង​ហើយ​តាមផ្លូវ​នុ៎ះ ជន​ទាំងឡាយ​បម្រុង​នឹង​ឆ្លង ទាំង​ជន​ទាំងឡាយ​កំពុង​ឆ្លង​នូវ​ឱឃៈ​ (ក៏​ឆ្លងតាម​ផ្លូវ​នុ៎ះ​)។
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637353656396069040
ទៅកាន់ទំព័រ៖