ព្រះត្រៃបិដក ភាគ ៦៦
ត្រាស់ដឹងថា ធម៌ទាំងនេះ ត្រូវធ្វើឲ្យជាក់ច្បាស់ ត្រាស់ដឹងនូវហេតុដែលនាំឲ្យកើតឡើងផង នូវសេចក្តីអស់ផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចោលផង នៃផស្សាយតនៈ ៦ ត្រាស់ដឹងនូវហេតុដែលនាំឲ្យកើតឡើងផង នូវសេចក្តីអស់ផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចោលផង នៃឧបាទានក្ខន្ធ ៥ ត្រាស់ដឹងនូវហេតុដែលនាំឲ្យកើតឡើងផង នូវសេចក្តីអស់ផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចោលផង នៃមហាភូតរូប ៤ ត្រាស់ដឹងថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា។ មួយទៀត ធម្មជាតណាមួយ ដែលព្រះមានព្រះភាគគប្បីជ្រាប គប្បីជ្រាបចំពោះ គប្បីជ្រាបព្រម គប្បីត្រាស់ដឹង គប្បីពាល់ត្រូវ គប្បីធ្វើឲ្យជាក់ច្បាស់ ព្រះមានព្រះភាគ ក៏ទ្រង់ជ្រាប ជ្រាបតាមលំដាប់ ជ្រាបចំពោះ ជ្រាបព្រម ជ្រាបដោយប្រពៃ ត្រាស់ដឹងបានចំពោះ ពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវធម្មជាតទាំងអស់នោះ ដោយពោធិញ្ញាណនោះ ព្រះមានព្រះភាគ មួយព្រះអង្គឯង ព្រោះព្រះអង្គតែមួយព្រះអង្គឯង ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិ យ៉ាងនេះ។
ពាក្យថា សេចក្តីត្រេកអ ក្នុងបទថា បានដល់នូវសេចក្តីត្រេកអរ មានសេចក្តីថា ព្រះមានព្រះភាគ ដល់ សម្រេច ពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រេកអរក្នុងនេក្ខម្មៈ នូវសេចក្តីត្រេកអរក្នុងបវិវេក
ID: 637353657097460558
ទៅកាន់ទំព័រ៖