ព្រះត្រៃបិដក ភាគ ៦៦

នូវ​សេចក្តី​ត្រេកអរ​ក្នុង​ការ​ស្ងប់​រម្ងាប់ នូវ​សេចក្តី​ត្រេកអរ​ក្នុង​សម្ពោធិ​ ហេតុ​នោះ (លោក​ពោល​ថា​) បាន​ដល់​នូវ​សេចក្តី​ត្រេកអរ មួយ​ព្រះអង្គ​ឯង។ ហេតុ​នោះ ព្រះ​សារីបុត្តត្ថេរ​ពោល​ថា
ព្រះមានព្រះភាគ មាន​ចក្ខុ​ប្រាកដ​ដល់​លោក​ ព្រមទាំង​ទេវលោក ទ្រង់​កំចាត់​បង់​នូវ​ងងឹត​ទាំងពួង តែមួយ​អង្គ​ឯង បាន​ដល់​នូវ​សេចក្តី​ត្រេកអរ។
[១៩៤​] ខ្ញុំ​មក​នឹង​សួរ​ប្រស្នា​ ដើម្បី​ពួក​ជន​អ្នក​ជាប់​ច្រើន​នាក់ ក្នុង​ទីនេះ ចំពោះ​ព្រះពុទ្ធអង្គ​នោះ ព្រះអង្គ​មិន​អាស្រ័យ​ ទ្រង់​នឹងធឹង ព្រះអង្គ​មិន​កុហក ព្រះអង្គ​ជា​មេ​ពួក ទ្រង់​យាង​មក។

 [១៩៥​] អធិប្បាយ​ពាក្យ​ថា ចំពោះ​ព្រះពុទ្ធអង្គ​នោះ ព្រះអង្គ​មិន​អាស្រ័យ​ ជាតា​ទិ​បុគ្គល ត្រង់​ពាក្យ​ថា ព្រះពុទ្ធ បាន​ដល់ ព្រះមានព្រះភាគ​ជា​សយម្ភូ ឥតមាន​គ្រូអាចារ្យ​ បាន​ត្រាស់​ដឹង​សច្ចៈ​ដោយ​ព្រះអង្គ​ឯង ក្នុង​ធម៌​ទាំងឡាយ​ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ផង​ ទ្រង់​ដល់​នូវ​សព្វញ្ញុតញ្ញាណ​ក្នុង​សច្ចៈ​នោះ​ផង ទ្រង់​ដល់​នូវ​ភាវៈ​ស្ទាត់​ក្នុង​ពលៈ​ទាំងឡាយ​ផង។ សំនួរ​ត្រង់​ពាក្យ​ថា ព្រះពុទ្ធ ចុះ​ព្រះនាម​ថា​ព្រះពុទ្ធ ដោយ​អត្ថ​ថាដូចម្តេច។ ព្រះនាម​ថា​ព្រះពុទ្ធ ព្រោះ​ហេតុ​ព្រះអង្គ​ត្រាស់​ដឹង​សច្ចៈ​ទាំងឡាយ។ ព្រះនាម​ថា​ព្រះពុទ្ធ ព្រោះ​ហេតុ​ព្រះ​អង្គ​ញុំាង​ពួក​សត្វ​ឲ្យ​ត្រាស់​ដឹង។
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637353657502043351
ទៅកាន់ទំព័រ៖