ព្រះត្រៃបិដក ភាគ ៦៦

ព្រះនាម​ថា ព្រះពុទ្ធ ព្រោះ​ទ្រង់​ត្រាស់​ដឹង​នូវ​ធម៌​ទាំងអស់។ ព្រះនាម​ថា​ ព្រះពុទ្ធ ព្រោះ​ទ្រង់​ឃើញច្បាស់​នូវ​ធម៌​ទាំងអស់។ ព្រះនាម​ថា​ព្រះពុទ្ធ ព្រោះ​ទ្រង់​ត្រាស់​ដឹង​ដោយ​ព្រះអង្គ​ឯង។ ព្រះនាម​ថា ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​រីក​ហើយ។ ព្រះនាម​ថា ព្រះពុទ្ធ ព្រោះ​ការរាប់​ថា​ជា​ព្រះ​ខីណាស្រព។ ព្រះនាម​ថា ព្រះពុទ្ធ ព្រោះ​ការរាប់​ថា​មិន​មាន​ឧបក្កិលេស។ ព្រះនាម​ថា ព្រះពុទ្ធ​ ព្រោះ​ព្រះអង្គ​ប្រាសចាក​រាគៈ ដោយ​ចំណែក​មួយ។ ព្រះនាម​ថា ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​ប្រាសចាក​ទោសៈ​ ដោយ​ចំណែក​មួយ។ ព្រះនាម​ថា ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​ប្រាសចាក​មោហៈ ដោយ​ចំណែក​មួយ។ ព្រះនាម​ថា ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​មិន​មាន​កិលេស​ដោយ​ចំណែក​មួយ។ ព្រះនាម​ថា ព្រះពុទ្ធ​ ព្រោះ​ព្រះអង្គ​យាង​ទៅកាន់​ផ្លូវ​ជាទី​ទៅ​តែមួយ​អង្គ​ឯង ព្រះនាម​ថា ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិ​តែមួយ​អង្គ​ឯង។ ព្រះនាម​ថា ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​កំចាត់​បង់​នូវ​សេចក្តី​មិនដឹង ព្រោះ​ព្រះអង្គ​បាន​នូវ​សេចក្តី​ត្រាស់​ដឹង។ ព្រះនាម​ថា ព្រះពុទ្ធ​នុ៎ះ ព្រះមាតា​មិនបាន​ថ្វាយ ព្រះបិតា​មិនបាន​ថ្វាយ បងប្អូន​ប្រុស​មិនបាន​ថ្វាយ​ បងប្អូន​ស្រី​មិនបាន​ថ្វាយ ពួក​មិត្ត និង​អាមាត្យ​មិនបាន​ថ្វាយ ពួក​ញាតិសាលោហិត​មិនបាន​ថ្វាយ​ ​ពួក​សមណព្រាហ្មណ៍​មិនបាន​ថ្វាយ ពួក​ទេវតា​ក៏​មិនបាន​ថ្វាយ ព្រះនាម​ថា ព្រះពុទ្ធ​នុ៎ះ​ ជា​ព្រះនាម​មាន​ក្នុង​ទីបំផុត​នៃ​វិមោក្ខ​របស់​ព្រះពុទ្ធ​ទាំងឡាយ ទ្រង់​មានជោគ​ ការ​បញ្ញា​តិ​ថា ព្រះពុទ្ធ​នេះ (កើត​) ដោយ​ការ​ធ្វើឲ្យ​ជាក់ច្បាស់ ព្រមដោយ​ការបាន​ចំពោះ​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 637353657815186630
ទៅកាន់ទំព័រ៖