ព្រះត្រៃបិដក ភាគ ៦៦
នូវសព្វញ្ញុតញ្ញាណទៀបគល់ពោធិព្រឹក្ស ហេតុនោះ (លោកពោលថា) ចំពោះព្រះពុទ្ធនោះ។
[១៩៦] ពាក្យថា ព្រះអង្គមិនអាស្រ័យ អធិប្បាយថា គ្រឿងអាស្រ័យមាន ២ គ្រឿងអាស្រ័យគឺតណ្ហា ១ គ្រឿងអាស្រ័យគឺទិដ្ឋិ ១។
គ្រឿងអាស្រ័យគឺតណ្ហា តើដូចម្តេច។ បុគ្គលប្រកាន់វត្ថុដែលខ្លួនធ្វើឲ្យជាសីមា ធ្វើឲ្យជាព្រំ ធ្វើឲ្យជាប្រទល់ដែន ធ្វើឲ្យជាទីបំផុត កាន់កាប់ ប្រកាន់ ដោយចំណែកតណ្ហាទាំងអម្បាលម៉ានថា នេះរបស់អញ នុ៎ះរបស់អញ ប៉ុណ្ណេះរបស់អញ អម្បាលម៉ាននេះរបស់អញ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ កំរាល គ្រឿងដណ្តប់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល សេះញី ស្រែ ចម្ការ ប្រាក់ មាស ស្រុក និគម រាជធានី ដែន ជនបទ ឃ្លាំង និងជង្រុករបស់អញ សូម្បីការប្រកាន់នូវផែនដីធំទាំងមូល ដោយអំណាចតណ្ហា ការប្រែប្រួលនៃតណ្ហា ១០៨ ទាំងអម្បាលម៉ាន នេះគ្រឿងអាស្រ័យគឺតណ្ហា។
គ្រឿងអាស្រ័យគឺទិដ្ឋិ តើដូចម្តេច។ សក្កាយទិដ្ឋិ មានវត្ថុ ២០ មច្ឆាទិដ្ឋិមានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិមានវត្ថុ ១០ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃស្បាតគឺទិដ្ឋិ ផ្លូវលំបាកគឺទិដ្ឋិ ធម្មជាតជំទាស់គឺទិដ្ឋិ ធម្មជាតញញាក់ញញ័រគឺទិដ្ឋិ
ID: 637353658294874681
ទៅកាន់ទំព័រ៖