ព្រះត្រៃបិដក ភាគ ៦៦
ព្រះមានព្រះភាគ ទ្រង់បានលះ ខ្ជាក់ លែង កំចាត់ លះបង់រាគៈ។ ទ្រង់បានលះ ខ្ជាក់ លែង កំចាត់ លះបង់ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ ការអន្ទះអន្ទែងទាំងអស់ ការក្តៅក្រហាយទាំងអស់ អភិសង្ខារជាអកុសលទាំងអស់។ ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះព្រះអង្គបានលះ យ៉ាងនេះ។
ព្រះមានព្រះភាគ ទ្រង់នឹងធឹង ព្រោះទ្រង់បានឆ្លង តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់បានឆ្លងកាមោឃៈ ឆ្លងភវោឃៈ ឆ្លងទិដ្ឋោឃៈ ឆ្លងអវិជ្ជោឃៈ ឆ្លង ឆ្លងផុត ឆ្លងរួច កន្លង កន្លងដោយប្រពៃ រំលង នូវផ្លូវសង្សារទាំងអស់។ ព្រះអង្គគង់នៅក្នុងអរិយវាស ប្រព្រឹត្តចរណៈ ដើរហួសផ្លូវឆ្ងាយ គឺសង្សារ ដល់នូវទិស គឺ (ព្រះនិព្វាន) ដល់នូវទីបំផុត (អនុបាទិសេសនិព្វាន) រក្សាព្រហ្មចរិយៈ ដល់នូវទិដ្ឋិដ៏ឧត្តម ចំរើនមគ្គ លះបង់កិលេស ចាក់ធ្លុះព្រះអរហត្តផល ដែលមិនកំរើក ធ្វើឲ្យច្បាស់លាស់នូវនិរោធ។ ព្រះអង្គកំណត់ដឹងទុក្ខ លះបង់សមុទយៈ ចំរើនមគ្គ ធ្វើឲ្យច្បាស់លាស់នូវនិរោធ ត្រាស់ដឹងធម៌ដែលត្រូវត្រាស់ដឹង កំណត់ធម៌ដែលត្រូវកំណត់ដឹង
ID: 637353659393699236
ទៅកាន់ទំព័រ៖