ព្រះត្រៃបិដក ភាគ ៦៦

លះបង់​ធម៌​ដែល​ត្រូវ​លះបង់ ចំរើន​ធម៌​ដែល​ត្រូវ​ចំរើន ធ្វើឲ្យ​ច្បាស់លាស់​នូវ​ធម៌​ដែល​ត្រូវ​ធ្វើឲ្យ​ច្បាស់លាស់។ ព្រះអង្គ​ដកគន្លឹះ​ទ្វារ គឺ​អវិជ្ជា កំចាត់​ស្នាមភ្លោះ​គឺ​កម្មា​ភិ​សង្ខារ ដក​សសរខឿន​ គឺ​តណ្ហា មិន​មាន​សន្ទះទ្វារ គឺ​ឱរម្ភា​គិ​យសំ​យោ​ជនៈ ជា​បុគ្គល​បរិសុទ្ធ ទំលាក់​ទង់ជ័យ​ គឺ​មានះ​ហើយ ដាក់​ភារៈ គឺ​ខន្ធ​ជាដើម ប្រាសចាក​យោ​គៈ និ​ងកិលេស លះ​ស្រឡះ​នូវ​អង្គ​ ៥ គឺ​នី​វរ​ណៈ ប្រកប​អង្គ ៦ គឺ​ឧបេក្ខា មានការ​ឃុំគ្រង​យ៉ាង​ឯក គឺ​សតិ មាន​អប​ស្សេន​ធម៌ ៤ បន្ទោបង់​បច្ចេក​សច្ចៈ មានការ​ស្វែងរក​គ្រប់យ៉ាង​លះ​ចោល​ហើយដោយ​ប្រពៃ មាន​សង្កប្បៈ​មិន​ល្អក់​ រម្ងាប់​កាយសង្ខារ មានចិត្ត​រួច​ស្រឡះ​ដោយ​ល្អ មាន​បញ្ញា​រួច​ស្រឡះ​ដោយ​ល្អ មានគុណ​ដ៏​បរិបូណ៌​ អប់រំ​ព្រហ្មចរិយៈ ជា​បុរស​ដ៏​ខ្ពង់ខ្ពស់ ជា​បុរស​ដ៏​ក្រៃលែង ដល់ហើយ​នូវ​កិរិយា​បាន​នូវ​អមតៈ។ ព្រះអង្គ​ឈប់​កពូន ឈប់​កំចាត់​កំចាយ ឈ្មោះថា ទ្រង់​នឹងនួន​ព្រោះ​កំចាត់​កំចាយ (កិលេស​) ព្រះអង្គ​ឈប់ លះបង់​ ឈប់​ប្រកាន់​មាំ ឈ្មោះថា ទ្រង់​នឹងនួន ព្រោះ​លះបង់ ព្រះអង្គ​ឈប់​ចាក់ស្រេះ ឈប់​ក្រអឺតក្រអោង​ ឈ្មោះថា ទ្រង់​នឹងនួន ព្រោះ​មិន​ចាក់ស្រេះ ព្រះអង្គ​ឈប់​រំលត់ ឈប់​បង្កាត់ ឈ្មោះថា ទ្រង់​នឹងនួន​ ព្រោះ​រំលត់ ឈ្មោះថា ទ្រង់​នឹងនួន ព្រោះ​ប្រកបដោយ​អសេក្ខ​សីលក្ខន្ធ
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 637353659751881799
ទៅកាន់ទំព័រ៖