ព្រះត្រៃបិដក ភាគ ៦៦
ឈ្មោះថា ទ្រង់នឹងនួន ព្រោះប្រកបដោយអសេក្ខសមាធិក្ខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះប្រកបដោយអសេក្ខបញ្ញាខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះប្រកបដោយអសេក្ខវិមុត្តិក្ខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះប្រកបដោយអសេក្ខវិមុត្តិញ្ញាណទស្សនក្ខន្ធ ឈ្មោះថា ទ្រង់នឹងនួន ព្រោះដឹងអរិយសច្ច ឈ្មោះថា ទ្រង់នឹងនួន ព្រោះកន្លង (តណ្ហាជាគ្រឿងញាប់ញ័រ) យ៉ាងនេះ ឈ្មោះថា ទ្រង់នឹងនួន ព្រោះរំលត់ភ្លើងគឺកិលេស ឈ្មោះថា ទ្រង់នឹងនួន ព្រោះមិនមានការត្រឡប់វិញ ឈ្មោះថា ទ្រង់នឹងនួន ព្រោះចាប់កំពូល (គឺជំនះ) បាន ឈ្មោះថា ទ្រង់នឹងនួន ព្រោះការសេពចំពោះនូវការរួច ឈ្មោះថា ទ្រង់នឹងនួន ព្រោះមេត្តាដ៏បរិសុទ្ធិ ឈ្មោះថា ទ្រង់នឹងនួន ព្រោះករុណាដ៏បរិសុទ្ធិ ឈ្មោះថា ទ្រង់នឹងនួន ព្រោះមុទិតាដ៏បរិសុទ្ធិ ឈ្មោះថា ទ្រង់នឹងនួន ព្រោះឧបេក្ខាដ៏បរិសុទ្ធិ ឈ្មោះថា ទ្រង់នឹងនួន ព្រោះបរិសុទ្ធិយ៉ាងដាច់ខាត ឈ្មោះថា ទ្រង់នឹងនួន ព្រោះបរិសុទ្ធិ មិនមានតណ្ហា ទិដ្ឋិ មានះ ឈ្មោះថា ទ្រង់នឹងនួន ព្រោះទ្រង់រួចស្រឡះ (ចាកកិលេស) ឈ្មោះថា ទ្រង់នឹងនួន ព្រោះជាអ្នកសន្តោស ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតខន្ធ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតធាតុ ឈ្មោះថា ទ្រង់នឹងនួនក្នុងទីបំផុតអាយតនៈ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតគតិ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតឧបបត្តិ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតបដិសន្ធិ ឈ្មោះថា ទ្រង់នឹងនួន ក្នុងទីបំផុតភព
ID: 637353660041908813
ទៅកាន់ទំព័រ៖